ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទយក កាំបិតភ្ជង់ក គំរាមយកលុយ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ ច្បារអំពៅ២ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយកកូនកាំបិតភ្ជង់ក គំរាមវាយយកលុយ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

អធិការរងលោក ម៉ៅ សឿត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាត ស្រីដា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះ សូ ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

លោកអធិការរងបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយរង់ចាំម៉ូតូឌុប នៅមុខផ្ទះកើតហេតុ ខាងលើ ស្រាប់តែជនសង្ស័យ ដើរមកចាប់គ្រៀកកជនរងគ្រោះ រួចប្រតាយប្រតប់គ្នា ជនសង្ស័យក៏អុក ជនរងគ្រោះមួយជង្គង់ចំពោះបណ្តាលអោយចុក ហើយជនសង្ស័យធ្លាក់កូនកាំបិតកៃមួយទៅដី រួចហើយឆែកយក លុយជនរងគ្រោះ អស់១១០០០០រៀល រួចរត់គេចខ្លួន ពេលនោះជនរងគ្រោះក៏បាន រើសកូនកាំបិតកៃ យកមកប្រគល់ឲ្យ សមត្ថកិច្ចធ្វើជាវត្ថុតាង។

លុះដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ដោយជនសង្ស័យកំពុងនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន និងដកហូតបានកូនកាំបិត មួយដើមទៀតនាំយក មកប៉ុស្តិ៍ធ្វើការសាកសួរ ។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទយក កាំបិតភ្ជង់ក គំរាមយកលុយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត