អ៊ីចឹងតើ! បាន​ជាទូរសព្ទ​​​​ iPhone ​បិទ​បើក​កម្មវិធី​​រាង​ស្ទក់​ៗ

ស្ទើរ​តែ​គ្រប់​ iPhone ​គ្រប់​ម៉ូដែល​ទាំង​អស់​ពេល​ធ្វើ​ប្រតិបត្តិការ​បិទ​ ឬ​បើក​កម្មវិធី​តែង​មាន​សភាព​​ស្ទក់ៗ​ ទោះ​បី​វា​​ជា​ iPhone ​ស៊េរី​ថ្មី​ទើប​នឹង​ចេញ ឬ​ទើប​តែដក​ចេញ​ពី​ប្រអប់​ក្ដី។ ភាព​ស្ទក់​នេះ​ដែរ​ក៏​ដោយ​សារ​តែ​ Effect នៃ​ Animation ​ដែល​កើត​មាន​ឡើង​រៀង​រាល់​ពេល​បិទ​ឬ​បើក​កម្មវិធី។

 

អ៊ីចឹងតើ! បាន​ជាទូរសព្ទ​​​​ iPhone ​បិទ​បើក​កម្មវិធី​​រាង​ស្ទក់​ៗ

 

​​​​​Effect នៃ​ Animation នេះ​ដែរ​អ្នក​​អាច​កំណត់​កុំ​ឲ្យ​កើត​មាន​តាម​រយៈ​ Setting នៅ​ក្នុង​ទូរសព្ទ​ផ្ទាល់ ដោយ​ដំបូង​ចូល​ទៅ​កាន់​ Setting → General → Accessibility → Reduce Motion → រួច​ដំណើរ​ការ​មុខងារ​ Reduce Motion នោះ​ជា​ការ​ស្រេច។

 

អ៊ីចឹងតើ! បាន​ជាទូរសព្ទ​​​​ iPhone ​បិទ​បើក​កម្មវិធី​​រាង​ស្ទក់​ៗ

 

បន្ទាប់​ពី​បាន​កំណត់​មុខងារ​រួច​រាល់​អ្នក​នឹង​សង្កេត​ឃើញ​ថា​ការ​បិទ​/បើក​ កម្មវិធី​មាន​ដំណើរ​ការ​រលូន​ជាង​ពេល​ដែល​មិន​ទាន់​បាន​កំណត់​មុខងារ៕​​

​​​​​​​​​
​​​​​​​​​ចុច​អាន៖ ​វិធី​​កំណត់​ឲ្យ​ចម្រៀង​​លើ​ iPhone ​ឈប់​ចាក់​​ដោយ​ខ្លួន​ឯង

 

ដោយ៖ ហៃ​ សុខ​ហេង

ប្រភព​រូបភាព៖ បរទេស