អាវុធហត្ថ ឃាត់ខ្លួន មនុស្ស៩នាក់ នៅស្ទឹងមានជ័យ ពាក់ព័ន្ធករណី គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ៩នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្ក្រាបនៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១០ ខែមីនា នេះ ពាក់ព័ន្ធ និងករណីគ្រឿងញៀន ស្ថិតនៅភូមិព្រៃទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការ នៃការចុះបង្ក្រាប សមត្ថកិច្ចដកហូតបាន ឧបករណ៍បំរើការ សប្បាយគ្រឿងញៀន មួយចំនួនទៀតដោយឡែក ថ្នាំញៀន ត្រូវបានជនសង្ស័យ ប្រើប្រាស់អស់។  ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបាន កម្លាំងកងរាជឣាវុធហត្ថ រាជធានីបញ្ជូនខ្លួន ទៅមូលដ្ឋានកងរាជអាវុធហត្ថ រាជធានីដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ ទៅតាមផ្លូវច្បាប់៕

អាវុធហត្ថ ឃាត់ខ្លួន មនុស្ស៩នាក់ នៅស្ទឹងមានជ័យ ពាក់ព័ន្ធករណី គ្រឿងញៀន