ករណីសម្លាប់ សត្វខ្ទីង នៅស្រុកកោះញែក មន្រ្តីយោធាគ3 ចំនួន3នាក់ អាចប្រឈម ផ្លូវច្បាប់ មេ គ អាចអស់ដំណែង

មណ្ឌលគិរីៈ មន្រ្តីយោធា គ៣ ចំនួន៣នាក់ រួមនិងមេគ៣ នៅកោះញែក សង្ស័យមានការ ជាប់ពាក់ព័ន្ធ ករណី សម្លាប់សត្វខ្ទីង ក្នុងស្រុកកោះញែក នៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៦នេះ លោក យិន ចន្ទី មេបញ្ជាការយោធាព្រំដែនលេខ១០៣ និងធ្វើការកោះហៅមន្រ្តីពាក់ព័ន្ធ៣រូប ដើម្បីសួរនាំ រីឯមេគ៣ ឈ្មោះ ហ៊ឹម សុផាត អាចលោក សុំគោលការណ៍ថ្នាក់លើ ដកដំណែង គ្រាដែលមេគ៣រូបនេះ សំបូរដោយរឿងរ៉ាវច្រើន ។

លោកកែវ សុ ភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយ ឆ្លងព័ត៌មាននៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៦នេះថា តាមការស្រាវជ្រាវរបស់លោកផ្ទាល់ និងមន្រ្តីរបស់លោកទាក់ទង ករណីនេះឈាន ទៅរកការ កំណត់មុខសញ្ញាអ្នកប្រព្រឹត្តរហូតមានពន្លឺ90% ហើយព្រោះ សាក្សីដែលបានឃើញហេតុការណ៍ក្នុងរឿងនេះ យ៉ាងពិតប្រាកដ ។ លោកបានប្រាប់ថា មន្រ្តីយោធាគ៣ ដែលជាប់សង្ស័យចំនួន៣នាក់ នោះទីមួយឈ្មោះ អ៊ុក សារុន ទីពីរ ឈ្មោះ ឯក សំពៅ ទីបី ឈ្មោះ សុខ មករា នៅមានប្រជាជនចំនួន២នាក់ទៀត ជាប់ពាក់ព័ន្ធ ទីមួយឈ្មោះ យ៉ើល ចេក ទីពីរ ឈ្មោះលាង ។

លោកកែវ សុភគ៌ នៅតែអះអាងជំហររបស់ខ្លួនថា លោកនិងបន្តការស៊ើបអង្កេតករណីនេះ រហូតចប់ចុង ចប់ដើម និងឈាន ទៅរកការឃាត់ខ្លួន ដើម្បីប្រគល់ជូនតុលាការចាត់ការតាមផ្លូវច្បាប់ ។ លោក ឃិន ម៉េងស្រេង មេយោធា ខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ លោកបានថ្លែងប្រាប់ថា ជុំវិញករណី សម្លាប់ សត្វខ្ទីងនៅស្រុកកោះញែកខាងលើនេះ បើសិនជាខាងជំនាញឬ អយ្យកាស្រាវជ្រាវឃើញថា មន្រ្តីយោធានោះ ជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់មែន គឺទុកឱ្យច្បាប់ចាត់ការតាមនិតិវិធីច្បាប់ ។

ស្របពេលនេះដែរលោក មូល ផាតប្រធានអង្គការwwfប្រចាំខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន កាលពីម្សិលម៉ិញថា លោក ស្នើរឱ្យអាជ្ញាធរខេត្តមន្រ្តីជំនាញពាក់ព័ន្ធរួមទាំងអង្គភាព កងកំលាំប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងតំបន់នេះ ជួយជុំរុញ និងបង្កើនវិធានការក្នុងការជួយទប់ស្កាត់ និងធ្វើការបង្រ្កាប ចំពោះការបបាញ់សត្វព្រៃ គ្រប់ប្រភេទ ក៍ដូចជាការជួញដូរសត្វព្រៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីថែរក្សានិងធ្វើការ អភិរក្សធនធានធម្មជាតិ ដូចជាសត្វព្រៃនិងព្រៃឈើឱ្យបាននៅគង់វង្ស ៕

ករណីសម្លាប់ សត្វខ្ទីង នៅស្រុកកោះញែក មន្រ្តីយោធាគ3 ចំនួន3នាក់ អាចប្រឈម ផ្លូវច្បាប់ មេ គ អាចអស់ដំណែង

ករណីសម្លាប់ សត្វខ្ទីង នៅស្រុកកោះញែក មន្រ្តីយោធាគ3 ចំនួន3នាក់ អាចប្រឈម ផ្លូវច្បាប់ មេ គ អាចអស់ដំណែង