កងរាជ អាវុធហត្ថ ខេត្តចាប់ឃាត់ខ្លួន បុរស់ម្នាក់ ប្រើប្រាស់ និងជួញដូរ ចែកចាយ គ្រឿងញៀន

ស្វាយរៀង៖ បុរស់ម្នាក់ ត្រូវមន្ត្រីកងរាជ អាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន ពេលកំពុងប្រើប្រាស់ និងចែកចាយ គ្រឿងញៀន នៅក្នុង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បើតាមប្រភពពី មន្ត្រីកងរាជ អាវុធហត្ថ បានឲ្យដឹងថា កិច្ចប្រតិបត្តិការ នោះកាលពី វេលាម៉ោង ១៥-៣០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិគយត្របែក សង្កត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពនោះបានបន្តថា កម្លាំងមន្ទីរយុត្តិធម៌ និង កម្លាំងមន្ទីរ បច្ចេកទេស សន្តិសុខបាន សហការជាមួយ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងស្វាយរៀង បានធ្វើប្រតិបត្តិការ បង្ក្រាបមុខ សញ្ញាជួញដូរ ឬ ចែកចាយ សារធាតុញៀន ។ ជាលទ្ធផលធ្វើ  ការឃាត់ខ្លួន  ជនសង្ស័យឈ្មោះ ជា  ឃាន ភេទប្រុស អាយុ១៨ឆ្នាំ  មានទីលំនៅភូមិ សាលា ស្រុក  សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ជាក់ស្ដែងចាប់យក វត្ថុតាងរួមមាន- ម៉្សៅក្រាម ពណ៌សថ្លា ចំនួន០៤កញ្ចប់ តូច០១កញ្ចប់ធំ ចំនួន ០៣ កញ្ចប់ ស្មើ និង០៤ ក្រាម- ទូរសព្ទNOKIA ០១ គ្រឿង-នាលទ្បិការដៃ ០១ គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យនិង វត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកនៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើមម្បីកសាង សំណុំរឿង បញ្ខួនទៅ តុលាការ ចាត់ការតាម នីតិវិធីច្បាប់    ។