បុរសម្នាក់ ដាច់ប្លោក របួសធ្ងន់ ព្រោះតែមិនជួយធ្វើការងារផ្ទះ និងមិនជូនផ្កាទៅប្រពន្ធ ក្នុងទិវាសិទ្ធិនារី

រ៉ូម៉ានី៖ ករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលស្ត្រីជាប្រពន្ធម្នាក់ បានស្ទុះទៅវាយប្រហារ ត្រង់កន្លែងប្រដាប់ភេទ ប្តីរបស់នាង បន្ទាប់ពីបុរសជាប្តីនោះ មិនព្រមជូនផ្កា និងជួយធ្វើកិច្ចការផ្ទះ ក្នុងទិវាសិទ្ធិនារី បានកំពុងធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្តីម្នាក់ មានឈ្មោះថា Ionel Popa អាយុ៣៩ឆ្នាំ បានម្នីម្នាទៅកាន់មន្ទីរពេទ្យ ស្របពេលដែល ប្លោករបស់គាត់ ត្រូវបានរហែកសាច់ ចេញពីគ្នាដោយសារតែ ទទួលរងការវាយប្រហារ ពីសំណាក់ប្រពន្ធរបស់ខ្លួន ដែលមានឈ្មោះថា Marinela Benea អាយុ៤០ឆ្នាំ។

បើតាមការបញ្ជាក់បន្ថែម ឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅក្នុងផ្ទះរបស់ពួកគេ ដែលស្ថិតនៅឯទីក្រុង Vaslui របស់ប្រទេស រ៉ូម៉ានី ដោយក្នុងនោះ ប្លោកផ្នែកខាងឆ្វេង របស់លោក Popa ត្រូវបានរយៈដាច់រហែក ចេញពីគ្នា តែយ៉ាងណាមិញ ពេលនេះរូបគាត់ ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ជួសជុល និងតភ្ជាប់កន្លែង ដែលដាច់រហែកនោះឲ្យវិញ ហើយពេលនេះរូបគាត់ក៏មាន ស្ថានភាពនឹងនរ ហើយដែរ។

ជុំវិញហេតុការណ៍នេះ Benea ស្ត្រីជាប្រពន្ធ បាននិយាយថា “យប់មុនថ្ងៃកើតហេតុ Popa បានមកផ្ទះវិញ ដោយអាការៈស្រវឹងដាបតែម្តង ហើយខ្ញុំក៏ព្យាយាម អត់ធ្មត់ដើម្បីកុំឲ្យមានជម្លោះ លុះព្រឹកឡើង ខ្ញុំក៏បានប្រាប់ឲ្យគាត់ ងើបធ្វើការ ឬក៏ធ្វើកិច្ចការផ្ទះ ខ្លះៗក៏បានដែរ តែពេលនោះគាត់ ក៏គំហកមកខ្ញុំវិញថា ខ្ញុំគ្មានសិទ្ធិបញ្ជាគាត់នោះទេ។ ដោយសារតែសម្តីនេះ បានធ្វើឲ្យខ្ញុំទប់កំហឹង មិនបានក៏ស្ទុះ ទៅចាប់កន្លែងប្រដាប់ភេទ របស់គាត់មួយទំហឹង ទើបបណ្តាលឲ្យ ប្លោករបស់គាត់ដាច់រហែក តែម្តងទៅ។ ខ្ញុំពិតជាមិនដឹងថា កម្លាំងខ្ញុំខ្លាំងបែបនេះសោះ”។

ជាមួយគ្នានេះដែរ លោកជំនួយការវេជ្ជបណ្ឌិត Aurora Popa បានបញ្ជាក់ប្រាប់ថា “បុរសជាប្តីម្នាក់នោះ មានរបួសត្រង់កន្លែង ប្លោកខាងឆ្វេង ធ្ងន់ធ្ងរ តែពេលនេះរបួស ក៏បានធូរស្រាលហើយដែរ។ ម្យ៉ាងវិញទៀត គាត់ប្រាប់ពួកយើងថា ប្រពន្ធរបស់គាត់ វាយប្រហារមកលើគាត់ ដូច្នេះដោយសារតែ គាត់មិនបានជូនផ្កា ទៅនាងនៅក្នុងថ្ងៃ ទិវាសិទ្ធិនារីអន្តរជាតិ”។

គូសបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ រស់នៅជាមួយគ្នា អស់រយៈពេល១៥ឆ្នាំមកហើយ និងមានកូនប្រុសម្នាក់។ យ៉ាងណាមិញ សម្រាប់ករណីមួយនេះ ប៉ូលិសក៏កំពុងតែ ធ្វើការស៊ើបអង្កេត ផងដែរ៕

បុរសម្នាក់ ដាច់ប្លោក របួសធ្ងន់ ព្រោះតែមិនជួយធ្វើការងារផ្ទះ និងមិនជូនផ្កាទៅប្រពន្ធ ក្នុងទិវាសិទ្ធិនារី
Benea ស្ត្រីជាប្រពន្ធដែល ទាញប្លោកប្តីឲ្យដាច់ រហែកចេញពីគ្នា

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត