ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន រ៉ានី ​ហ៊ុន សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វាទ​ អ​ញ្ជើញ​ចុះ​សំណេះ​សំណាល​ និង​ចែក​អំណោយ​ជូន​ដល់​និវត្តជន ជន​ពិការ ​អ្នក​​ផ្ទុះ​មេរោគ​អេ​ដស៍ ពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង​ សរុបចំនួន​២.២៥៥​គ្រួសារ ​កាលពី​ព្រឹក​ថ្ងៃ​១០ ​មី​នា ​២០១៦ ​នេះ ស្ថិតនៅ​ភូមិទួល​ត្បែង ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់​វែង ។

​​ក្នុង​ឱកាស​នេះ​ដែរ ក៏មាន​វត្តមាន ​លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម នាយសេនាធិការ​ចម្រុះ​​កង​ខេមរភូមិន្ទ អគ្គមេបញ្ជាការ​រង​កង​ខេមរ​ភូមិន្ទ ​លោក ​ស ថា​វី អភិបាល​ខេត្ត​​ លោក លោកស្រី និង​មន្ត្រីរាជការ​ លោក​មេបញ្ជាការ ​មេបញ្ជាការ​រង ​ព្រមទាំង​កង​កម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ ជា​ច្រើន​រូប​​ទៀត ​។

អំណោយ​ដែលសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាំយក​មក​ចែក​ជូន​​​ប្រជា​ពលរដ្ឋ​ក្រីក្រ​​ទាំង២.២៥៥​គ្រួសារ​ នាពេលនេះ​ ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​២៥​គីឡូក្រាម ក្រណាត់​ស១​ដុំ ក្រមា​១ សារុង​១ មុង​១ ភួយ​១​ ត្រីខ​១០​កំប៉ុង​ ​ទឹកក្រូច មី និង​ប្រាក់​២​ម៉ឺន​រៀល​ ព្រមទាំង​សម្ភារមួយ​ចំនួន​ទៀត​​ផង​ដែរ ៕​