ខំប្រឹង​ថែទាំ​មិត្តស្រី​ដេក​សន្លប់​អស់​៨​ខែ ចុងក្រោយ​ត្រូវគេ​ប្តឹង​ដាក់គុក​

6 Videos

​​បុរស​ម្នាក់​មើលថែ​មិត្តស្រី​បាត់បង់​ស្មារតី​អស់​ពេល ៨ ខែ ស្តាប់ទៅ វា​ជា​រឿង​ស្នេហា​ដ៏​រ៉ូ​មែន​ទិ​ក ណាស់ ត្រូវ​ទេ ? តែ​តាមពិតទៅ វា​មិនមែន​ដូច​អ្វីដែល​អ្នក​ទាំងអស់គ្នា​គិត​នោះទេ ។​ លោក Liu Fenghe គឺជា​មិត្ត​ប្រុស​របស់​នាង Lin Yingying ដែល​រងគ្រោះ​សន្លប់​ពេល​អស់​ជាង ៨ ខែ ហើយ​លោក​ក៏​ជាម​នុស្ស​តែ​ម្នាក់​ដែល​នៅក្បែរ​គ្រែ​នាង​គេង និង ចំណាយ​ថ្លៃ​ព្យាបាល​សព្វគ្រប់​ទាំងអស់ ដែល​ប្រមាណ​អស់​ជាង ៣ ម៉ឺន​ដុល្លារ ប៉ុន្តែ​ការពិត​ត្រូវបាន​លាតត្រដាង​ទាំងអស់ ក្រោយ Lin ដឹងខ្លួន ។

ខំប្រឹង​ថែទាំ​មិត្តស្រី​ដេក​សន្លប់​អស់​៨​ខែ ចុងក្រោយ​ត្រូវគេ​ប្តឹង​ដាក់គុក​

M88

Lin បានដឹងខ្លួន​តាំងតែ​ពី​ខែឧសភា ឆ្នាំ ២០១៥ ម្ល៉េះ តែ​នាង​មិនដែល​ហ៊ាន​និយាយ​អ្វី​ឡើយ​ពី​ការពិត​នេះ តែដោយសារ​តែ​ការ​ជម្រុញ​ទឹកចិត្ត​ពី​ឪពុក​បង្កើត​ទើប​នាង​ហ៊ាន​ប្រាប់​ពី​ការពិត​នេះ ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​នាង​បាត់បង់​ស្មារតី​ជាង ៨ ខែ​នេះ គឺ​ដោយសារតែ​អំពើហិង្សារ​ពី​មិត្ត​ប្រុស​នាង ដែល​លោក​បាន​វាយដំ​នាង​រហូត​បាត់បង់​ស្មារតី ព្រោះតែ​នាង​មិនបាន​ប្រយ័ត្ន ធ្វើ​ឲ្យ​នំ​បុ័ង​ក្នុង​ហាង​ដែល​នាង​ចូល​ប្រាក់​រួមគ្នា​នឹង មិត្ត​ប្រុស​ខូច​អស់ ។​

ខំប្រឹង​ថែទាំ​មិត្តស្រី​ដេក​សន្លប់​អស់​៨​ខែ ចុងក្រោយ​ត្រូវគេ​ប្តឹង​ដាក់គុក​

​ ​រឿងរ៉ាវ​ពិត​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ខ្លួន​យ៉ាងខ្លាំង ដែល​ច្រឡំ​ថា មិត្ត​ប្រុស​នាង​ជា​មនុស្ស​ល្អ ហើយក៏​ទាមទារ​ឲ្យ​មានការ​ដាក់ទោស​លើ​មិត្ត​ប្រុស​សាហាវ​នេះដែរ ស្របពេល​ដែល​នាង Lin កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ មេត្រូ​)

ខំប្រឹង​ថែទាំ​មិត្តស្រី​ដេក​សន្លប់​អស់​៨​ខែ ចុងក្រោយ​ត្រូវគេ​ប្តឹង​ដាក់គុក​