Dunga ចង់ឲ្យ Neymar ជួយ​ជម្រើស​ជាតិ​នៅ​អូឡាំពិក ជាង Copa America

លោក Dunga បាន​និយាយ​ថា​គាត់​ចង់​ឲ្យ​កីឡាករ Neymar ចូល​រួម​ជាមួយ ក្រុម​យុវជន​ជម្រើស​ជាតិ ប្រេស៊ីល ទៅ​ប្រកួត​កីឡា អូឡាំពិក​ជាង​មក​ជួយ​ឈុត​ធំ​នៅ​កម្មវិធី Copa America។

 

Dunga ចង់ឲ្យ Neymar ជួយ​ជម្រើស​ជាតិ​នៅ​អូឡាំពិក ជាង Copa America

 

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វ័យ៥២ឆ្នាំ ​ប្រាប់​ទូរទស្សន៍ Esporte Interactivo ពេល​ទៅ​មើល​ប្រកួត​រវាង Real និង Roma ថា៖ “វា​ពិត​ជា​លំបាក​សម្រាប់ Neymar ក្នុង​ការ​ជ្រើសរើស ប៉ុន្តែ​ដូច​ដឹង​ស្រាប់ ហើយ​ថា ជម្រើស​ជាតិ​បាល់ទាត់​ប្រេស៊ីល​មិន​ដែល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នោះ​ទេ។ បើ​សិន​ជា​គេ លេង​តែ​អូឡាំពិក​នោះ​ នឹង​មាន​ពេល​សម្រាក​ទាំង​កាយ​សម្បទា និង​ផ្លូវ​ចិត្ត។”

 

Dunga ដែល​គ្រោង​ទៅ​ជួប​លោក Luis Enrique និង Neymar នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ត​ថា៖ “ការ​ប្រកួត អូឡាំពិក​​គឺ​មាន​ផល​ចំណេញ​ច្រើន ព្រោះ​លេង​នៅ​ប្រេស៊ីល។ ការ​ឈ្នះ​ក្នុង​ទឹកដី គឺ​វា​ជា​កម្លាំង​ចិត្ត មួយ​ដ៏​ខ្លាំង។ តែ​យ៉ាង​ណា​ក៏ដោយ បើ​សិន​ជា Neymar អាច​លេង​បាន​ទាំង​២​កម្មវិធី ក៏​ជា​ការ​ល្អ​ដែរ”៕

 

ចុចអាន៖ Neymar ថា ជើង​ឆ្វេង​ Messi ល្អ​ជាង​ជើង​ស្ដាំ​ Ronaldo

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English