អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

ម៉ូដ​កាបូប​មួយ​ដែល​មក​ពី​​ម៉ាក​សំលៀក​បំពាក់ Balenciaga ដែល​ទើប​តែ​​ត្រូវ​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Paris Fashion Week នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ក​ការ​ចាប់អារម្មណ៍​​ជា​ខ្លាំង​នៅ​ប្រទេស​ថៃ​ ដោយ​សារ​វា​រូបរាង​​មិន​ខុស​ពី​ថង់​នីឡុង​មួយ​ដែល​មាន​ឈ្មោះ​ថា Sampeng របស់​ប្រទេស​នេះ​ប៉ុន្មាន​​នោះ​ឡើយ។

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​រងា​ដែល​ត្រូវ​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ខែ​មីនា​មុន​នេះ ម៉ាក​យីហោ​សំលៀកបំពាក់​ល្បី​ឈ្មោះ Balenciaga បាន​បង្ហាញ​ម៉ូដ​កាបូប​ឆ្នូត​ខ្នាត​ធំ​របស់​ខ្លួន​ដែល​មាន​ពណ៌​ស្រស់​​ឆើត​ឆាយ​គួរឲ្យ​​ទាក់​ភ្នែក។ ភ្លាម​ៗ​នោះ កាបូប​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​ថៃ​ព្រោះ​វា​មាន​រាង​ដូច​នឹង​ថង់​នីឡុង​ដែល​ប្រជាជន​ប្រទេស​នេះ​ប្រើប្រាស់​ប្រចាំថ្ងៃ​​សម្រាប់​ដើរ​ផ្សារ​ក៏​ដូច​ជា​ទុក​ច្រក​ឥវ៉ាន់​ខ្លាំង​ពេក។

 

ជាមួយ​នឹង​លទ្ធភាព​អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​មិន​គួរ​ឲ្យ​ជឿ Sampeng តែងតែ​ត្រូវ​អ្នក​ផ្សារ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ច្រក​ទំនិញ​ឲ្យ​អតិថិជន​របស់​ខ្លួន។ គេ​អាច​ងាយ​ស្រួល​ប្រទះ​ឃើញ​​ថង់​នីឡុង​មួយ​នេះ​នៅ​ផ្សារ​ធំៗ​ជា​ច្រើន​នៅ​ទីក្រុង​បាងកក​ដូច​ជា Chatuchak, Platinum Shopping Mall ឬ Chinatown ជា​ដើម។

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

ក្រោយ​ពេល​ឃើញ​ថង់ Sampengរបស់​ប្រទេស​ខ្លួន​ស្រាប់​តែ​ល្បី​ឈ្មោះ​នៅ​លើ​ឆាក​បង្ហាញ​ម៉ូដ​ អន្តរជាតិ​នោះ អ្នក​ប្រើ​អ៊ីនធឺណិត​ថៃ​បាន​នាំគ្នា​ទិញ​ថង់​នេះ​រួច​បង្ហោះ​លើ​បណ្ដាញ​ សង្គម​របស់​ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូដ​កាបូប​របស់ Balenciaga ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ស្បែក​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៣០០០​ដុល្លារ៕

 

អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

ចុចអាន៖បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14