ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

​​កូន​​ស្រី​វ័យ​​ទើប​ ១៥​ឆ្នាំ​​រស់​នៅ​រដ្ឋ​តិចសាស់ ​សហរដ្ឋ​អាមេរិក​ ​​ត្រូវ​បាន​ឪពុក​​ជា​​មេធាវី​​​ចាយ​​លុយ​​ប្រមាណ​ ៦លាន​ដុល្លារ​​​​​​​ធ្វើ​ខួប​កំណើត​​ឲ្យ​​ ​ដោយ​មាន​អញ្ជើញ​​ទាំង​តារា​ល្បី​ Pitbull ​និង​ Nick Jonas ​ចូល​រូម​។

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

​​​​

កូន​ស្រី​​នេះ​មាន​ឈ្មោះ​ Maya Henry មក​ពី​ទីក្រុង​ San Antonio ​រដ្ឋ​តិចសាស់​ បាន​ធ្វើ​ខួប​​កំណើត​នៅ​ថ្ងៃ​ទី ១២​កុម្ភៈ ​លើ​ទំហំ​ដី​​​ជាង ៥១០០​ម៉ែត្រ​ការ៉េ​ ​លម្អ​ដោយ​​ដើម​ឆេរី​​​កម្ពស់​ ៩​ម៉ែត្រ​, ​​ជញ្ជាំង​​​​​​​ផ្កា​កុលាប, ​ទឹក​​បាញ់​, ​​សត្វ​ក្ងោកសប្បនិមិត្ត, ​បន្ទប់​​ប្រណិត​ក្នុង​សួន និង​សាល​​​​​ចង​មេអំបៅ​​ទម្លាក់​លើ​ពិដាន​ គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ជា​ខ្លាំង​​។

 

ឪពុក​​កូន​ស្រី​​មាន​ឈ្មោះ​ Thomas J.Henry ​​បើក​​​ក្រុម​ហ៊ុន​​​ជំនុំ​ច្បាប់ ដែល​មាន​ជួល​មេធាវី​​​ជាង​៦០​នាក់ ​ឲ្យ​បម្រើ​ការ ស្ថិត​នៅ​រដ្ឋ​តិចសាស់​​តែ​ម្ដង។

 

​​លោក​ Thomas Henry ​​និង​ភរិយា​ និយាយ​ថា​​​ ពួកគេ​​​​ចង់​ឲ្យ​កូន​ស្រី​ខ្លួន​ ​​​​​​នូវ​យប់​​ដ៏​អស្ចារ្យ​​ដែល​គេ​មិន​អាច​បំភ្លេច​បាន​ក្នុង​​ភាព​ជា​យុវវ័យ​​របស់​នាង។ ឪពុក​ម្ដាយ​​​​ដដែល​​​បាន​ទិញ​​សំលៀក​បំពាក់​​​​​​​​​​ពណ៌​ផ្កា​ឈូក​ចំនួន​ពីរ​តម្លៃ ២​ម៉ឺន​​ដុល្លារ​​ឲ្យ​កូន​ស្រី​សម្រាប់​ពិធី​។ លើស​ពីនេះ ​​ពួក​គាត់​បាន​​ជួល​ជាង​ថត ​​អ្នក​ផាត់​មុខ​ ​និង​អ្នក​​តុប​តែង​​ល្បី​ៗ​ជា​ច្រើន​​នាក់​ផ្សេង​ទៀត។​
​​​​​​​​​​​​​

បើ​តាម​សម្ដី​​​​អ្នក​ចូល​រួម​​​ម្នាក់​​និយាយ​ថា ​​គាត់​បាន​ឃើញ​គ្រួសារ​​​ម្ចាស់​កម្មវិធី​​​​​​​មក​ដល់​​ជាមួយ​រថយន្ត​ Rolls Royces ​ចំនួន​៩​គ្រឿង ​អម​ដោយ​​ប៉ូលិស​​​​យ៉ាង​​គគ្រឹក​គគ្រេង៕

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

ឪពុក​​​​​​ចំណាយ​លុយ​៦​លាន​ដុល្លារ​ ធ្វើ​ខួប​​កំណើត​ឲ្យ​កូន​ស្រី​​ត្រឹម​មួយ​យប់

 

 

ចុចអាន៖ ​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

ចុចអាន៖ បុរស​ម្នាក់​ធ្វើ​ឲ្យ​មិត្ត​ស្រី​ក្បត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ថ្ងៃ​ខួប​កំណើត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​ Daily Mail