របៀប​ធ្វើ​ការ៉េម​​​ងាយ​ៗ នៅ​ផ្ទះ​មិន​បាច់​ប្រើ​​ម៉ាស៊ីន​ជំនួយ

មេឃ​ក្ដៅ អ្នក​ប្រាកដ​ជា​ត្រូវ​ការ​រក​អ្វី​​ញ៉ាំ​ត្រជាក់​​ៗ កំដរ​មាត់ ដូច​ជា​ការ៉េម ទឹកកក​ឈូស ឬ​ទឹក​ក្រឡុក​ជា​ដើម។ សម្រាប់​ថ្ងៃ​នេះ អ្នក​នឹង​​អាច​​អនុវត្ត​តាម​វិធី​ងាយ​ៗ​ ធ្វើ​ការ៉េម​​​ញ៉ាំ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​ចាំ​បាច់​ត្រូវ​ការ​ម៉ាស៊ីន​​​ជំនួយ​ក្នុង​ការ​ធ្វើ​ការ៉េម​ឡើយ។ តាម​រយៈ​វីដេអូ​ខាង​ក្រោម​​នេះ អ្នក​អាច​ធ្វើ​វា​នៅ​ផ្ទះ​ ដោយ​មាន​គ្រឿង​ផ្សំ​ងាយ​ស្រួល​រក៖

 

របៀប​ធ្វើ​ការ៉េម​​​ងាយ​ៗ នៅ​ផ្ទះ​មិន​បាច់​ប្រើ​​ម៉ាស៊ីន​ជំនួយ
 

គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​ការ៉េម៖

– ទឹក​ដោះ​គោ​ស្រស់ មួយ​ពែង​កន្លះ
– ទឹក​វ៉ាន់នីឡា កន្លះ​ស្លាប​ព្រា​បាយ​ (អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​ទំនើប)
– ស្ករស ពីរ​ស្លាប​ព្រា​បាយ

 

សម្ភារៈ​​​​​ត្រូវ​​ការ​មួយ​ចំនួន៖

– ថង់​ ចំនួន​ពីរ (ថង់​ដែល​មាន​មាត់​​អាច​បិទ​ជាប់​គ្នា​​ ប្រសិន​បើ​មាន)​
– ទឹកកក​ដុំ មួយ​ថង់​ធំ
– អំបិល កន្លះ​ពែង

 

របៀប​ធ្វើ​៖

– យក​ថង់​ធំ​មួយ​ រួច​ដាក់​ទឹកកក​​ និង​អំបិល​ចូល​ ទុក​​មួយ​កន្លែង។
– លាយ​ទឹក​ដោះ​គោ ជា​មួយ​ទឹក​វ៉ាន់នីឡា និង​ស្ករស ដាក់​ក្នុង​ថង់​មួយ​ចង​ឬ​បិទ​​​មាត់​ថង់​ឲ្យ​ជិត រួច​យក​ទៅ​ដាក់​​ចូល​ថង់​ទឹកកក​​ធំ​ បិទ​មាត់​ថង់​ឲ្យ​ជិត រួចក្រឡុក​​ថង់​​​រយៈ​ពេល​៥​នាទី។
– ក្រឡុក​រួច​អ្នក​យក​ថង់​ការ៉េម​ចេញ​មក​ដួស​​ដាក់​ពែង​ អ្នក​នឹង​បាន​ការ៉េម​ឈ្ងុយឆ្ងាញ់។ ប្រសិន​បើ​មាន​ ផ្លែ​ឈើ​ថែម​ពី​លើ​ នោះ​រឹត​តែ​បង្កើន​រសជាតិ៕

តោះ​ សាក​ល្បង​ធ្វើ​ដោយ​ខ្លួន​​ឯង​មើល៍​ រសជាតិ​យ៉ាង​ណា​ដែរ?

 

ចុចអាន៖ រំដួល​លិច​ទឹក​បង្ហាញ​របៀប​ធ្វើ​ម្ហូប​ខ្មែរ​ពិសេស “សម្ល​ម្ជូរ​ផ្សិត​បុក​កាពិ”

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ blueberriesWA​​​​​