លោកស្រី អ៊ុងសាន ស៊ូជី ប្ដេជ្ញាបំពេញ សេចក្ដីប្រាថ្នា របស់ប្រជាជន

ណៃពិដោរ៖ លោកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរបស់ មីយ៉ាន់ម៉ា ដែលបានឈ្នះការ បោះឆ្នោតជាតិ សម្រាប់គណបក្ស ប្រជាធិបតេយ្យ ហៅកាត់ថា NLD នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ បានសន្យាថា នឹងព្យាយាម បំពេញ សេចក្តីប្រាថ្នារបស់ ប្រជាជន តាមអ្វីដែលអាច ធ្វើទៅបាន។

ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ពាក្យសន្យា របស់លោកស្រី ស៊ូជី ជាសារសំណើរ ពីប្រជាជន រយៈពេលប៉ុន្មាន ម៉ោងមុនពេល ដំណើរការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី ចាប់ផ្តើមនៅសភា។

ជាមួយគ្នានេះ ដែរលោកស្រី បានអំពាវនាវ ដល់ប្រជាជន ឲ្យរក្សាភាព ស្ងប់ស្ងាត់ ចំពោះការខិតខំ ប្រឹងប្រែង ដើម្បី គោលដៅសន្តិភាព និងរួមគ្នាគាំទ្រ ដល់ដំណើរការនេះ ដោយគតិបណ្ឌិត។ លោកស្រី បានរៀបរាប់ពី ដំណើរការ ជ្រើសរើសប្រធានាធិបតី ថាជាជំហានធំមួយ ឆ្ពោះទៅការសម្រេច ក្តីសង្ឃឹម របស់ប្រជាជន ដែលបានបោះឆ្នោត គាំទ្រគណបក្ស NLD របស់លោកស្រី៕

លោកស្រី អ៊ុងសាន ស៊ូជី ប្ដេជ្ញាបំពេញ សេចក្ដីប្រាថ្នា របស់ប្រជាជន