ស្ត្រី​ម្នាក់​ស្លាប់ ក្រោយ​ឈឺក្បាល​ជាង​៩​ម៉ោង

ខេត្តស្វាយរៀង​ ៖ ​ស្ត្រី​ម្នាក់​​ឈឺក្បាល​តែ​​ប៉ុន្មាន​ម៉ោង​ ​ក៏​​បាន​ស្លាប់​ពេល​ក្រុម​​គ្រួ​សារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ម​ន្ទីរ​​ពេទ្យ​ខេត្ត​ ដែល​ហេតុ​ការណ៍នេះ​ធ្វើ​ឱ្យ​អ្នក​ភូមិ​​មានការ​ភ្ញាក់ផ្អើល​ ដោយ​​​​និយាយ​ត​ៗ​គ្នា​ថា ​មិនដឹង​ជាជំ​ងឺ​អ្វី ​គ្រាន់តែ​ឈឺក្បាល​​​សោះ​ស្លាប់ ​ហើយត្រូវ​​គ្រូពេទ្យ​មិន​អាច​​ជួយ​សង្គ្រោះ​បាន​ ដែោល​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ​២០១៦​ ស្ថិត​នៅ​ភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ​។

​បើ​តាម​បុរស​​ជា​ប្តី​ឈ្មោះ​ព្រំ ​សា​ភាត់ អាយុ​៣២​ឆ្នាំ ​ជា​មន្ត្រី​នគ​បាល​ក្រុង​ស្វាយ​រៀង​បានឱ្យ​ដឹង​ថា ​ប្រពន្ធ​របស់​គាត់​ដែល​ស្លាប់​មាន​​ឈ្មោះ​​​សំ សុធា​រី អាយុ​៣៧​​ឆ្នាំ មានកូន​២​នាក់​ ​មាន​អាកា​រៈ​ឈឺក្បាល​​ស្ទុំ​ៗ​រយៈពេល​៦​ថ្ងៃ​មក​ហើយ ​ក៏​ប៉ុន្តែ​​លោក​បាន​យកប្រពន្ធ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ​គ្រាន់តែ​​​ឈឺក្បាល​ធម្មតា​ គ្មាន​​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ។

​រួច​​គ្រូពេទ្យ​បាន​ឱ្យ​​ថ្នាំ​​បំបាត់ការ​​​ឈឺចាប់​​មក​​លេប ​​ក៏​បាន​ធូរ​​ស្រាល​វិញ​ ។ ក៏​ប៉ុន្តែ​ពេល​អស់​ជាតិ​ថ្នាំ ​គឺ​ចាប់ផ្តើម​ឈឺក្បាល​ស្ទុំ​ៗ​វិញ​ ក្រោយ​មក ​ក៏​នាំ​ប្រពន្ធ​​ទៅ​មន្ទីរពេទ្យ​ខេត្ត​​ពិនិត្យ​​ទៀត​ ហើយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ​មានជំងឺ​​រលាក​ក្រពះ ​គ្រូពេទ្យ​ក៏​បាន​ឱ្យ​​ថ្នាំ​ព្យាបាល​ក្រពះ​ ក៏​ប៉ុន្តែ​លេប​​រួច​ដូច​ជា​មិន​មានបាន​ធូ​រស្រាល​ទេ​ គ្រាន់តែ​បាត់​ការ​ឈឺក្បាល​ប៉ុណ្ណោះ​ ។

​​លុះ​នៅ​វេលា​ម៉ោង​​​១០​យប់​ថ្ងៃ​ទី​៩ មីនា ​២០១៦ ​​​មាន​អាកា​រៈ​​ឈឺក្បាល​ទៀត គាត់​​ជា​ប្តី​ក៏​បាន​ដឹក​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ស្វាយ​រៀង ​ដើម្បី​ពិនិត្យ​ព្យាបាល​ ក្រោយ​ការ​ពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា មិន​អី​ទេ វា​ជាជំ​ងឺ​ឈឺក្បាល​ធម្មតា ដេក​ពេទ្យ​មួយ​​​យប់​ ដើម្បី​​ឱ្យ​គ្រូពេទ្យ​តាមដាន​ជំងឺ ​រហូត​ដល់​ម៉ោង​៤​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១០​ មីនា ​ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ មាន​អាកា​រៈ​ឈឺក្បាល​យ៉ាង​ខ្លាំង ​ទ្រាំ​ស្ទើ​រ​លែង​បាន​ ក៏​តាម​គ្រូពេទ្យ​ឱ្យ​មក​មើល ត្រូវ​គ្រូ​ពេទ្យ​ប្រាប់​ថា ស​ង្ស័យ​​មានជំងឺ​ផ្សិត​ក្នុង​​ខួរ​ក្បាល ​ឬ​ជំងឺ​ផ្សិត​ក្នុង​ខួ​រឆ្អឹង​ខ្នង​ទើប​ឈឺក្បាល​ខ្លាំង​ដូច្នេះ តែ​ខាង​មន្ទីរពេទ្យ​ខេត្ត ​ពុំ​មានសម្ភារ​ឧបករណ៍​ពិនិត្យ​ក្បាល ​និង​ខួរ​​ឆ្អឹងខ្នង​បាន​ទេ ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រាជ​ធានីភ្នំពេញ ​ទើប​មាន​ឧបករណ៍​ថត ​ឬ​ស្កែនក្បាល​ ។

បន្ទាប់​មក​ ក៏​បាន​រៀបចំ​ឯកសារ​បញ្ជូន​រហូត​ដល់​ម៉ោង​០៦​ និង​១៥​នាទី​ព្រឹក ​ប្រពន្ធ​របស់​គាត់​ឈឺ​ចុកចាប់​ក្បាល​ខ្លាំង​ រហូត​សន្លប់​រូប​គាត់​​ភ័យ​​យ៉ាង​ខ្លាំង ​បាន​លើក​ប្រពន្ធ​បីរ​ត់ទៅ​រក​គ្រូពេទ្យ​ឱ្យ​​ជួយ ​ក៏​ប៉ុ​ន្តែ​គ្រូពេទ្យ​បាន​​ប្រាប់​ថា ​ប្រពន្ធ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ​។

ស្ត្រី​ម្នាក់​ស្លាប់ ក្រោយ​ឈឺក្បាល​ជាង​៩​ម៉ោង
ស្ត្រី​ម្នាក់​ស្លាប់ ក្រោយ​ឈឺក្បាល​ជាង​៩​ម៉ោង
ស្ត្រី​ម្នាក់​ស្លាប់ ក្រោយ​ឈឺក្បាល​ជាង​៩​ម៉ោង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត