មន្ទីរសាធារណការ ខេត្តស្វាយរៀង ទទួលស្គាល់កំហុស ធ្វើស្លាកលេខ ម៉ូតូខុស ដល់យុវជនម្នាក់

ភ្នំពេញ៖ ក្រោយពីខុសបច្ចេកទេស ក្នុងការធ្វើស្លាកលេខម៉ូតូ ឲ្យយុវជនម្នាក់ នៅខេត្តស្វាយរៀង មន្ទីរសាធារណការ និងដឹកជញ្ជូន​ ខេត្តស្វាយរៀង បានចេញទទួលស្គាល់កំហុស និងយល់ព្រមធ្វើឲ្យសារជាថ្មី ខុសបច្ចេកទេសត្រង់ថា អក្សរខ្មែរ គឺស្វាយរៀង អក្សរឡាតាំង ព្រៃវែង។

ម្ចាស់គណនីឈ្មោះ “Sing Nara” បានលើកឡើងថា “ខ្ញុំបានជាម្ចាស់ម៉ូតូ ដែលមានស្លាកលេខ 1G-8259 ពិតប្រាកដមែន ដែលមានបញ្ហា អក្សរខ្មែរ គឺស្វាយរៀង អក្សរឡាតាំង ព្រៃវែង។ថ្ងៃនេះ ខាងមន្ទីរបានហៅ ខ្ញុំមកជួប ហើយសុំដោះស្លាកលេខដូរជូន ដោយឥតគិតថ្លៃ។ តាមការយល់ឃើញ របស់ខ្ញុំ ការធ្វេសប្រហែសនេះ បណ្តាលមកពីក្រុមហ៊ុនផលិត ស្លាកលេខម៉ូតូទេមើលទៅ”៕

មន្ទីរសាធារណការ ខេត្តស្វាយរៀង ទទួលស្គាល់កំហុស ធ្វើស្លាកលេខ ម៉ូតូខុស ដល់យុវជនម្នាក់
មន្ទីរសាធារណការ ខេត្តស្វាយរៀង ទទួលស្គាល់កំហុស ធ្វើស្លាកលេខ ម៉ូតូខុស ដល់យុវជនម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត