ពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន៤ ក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅវត្តព្រៃរំដួល ក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប មានរៀបចំពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រពន្ធ័ នៅក្នុងភូមិចំនួន៤គឺភូមិព្រៃទទឹង ភូមិពោធិវង្ស ភូមិអង្គស្វាយ និងភូមិព្រៃរំដួល។ ដោយមានការចូលរូម ជាអធិបតីពីសំណាក់ លោក គឹម ពិសិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសូរិយាដី ខេត្តស្វាយរៀង លោកម៉ែនសារ៉ាន់ អភិបាលរង ស្រុកស្វាយទាប ព្រមទាំងមាន ការចូលរួមពីប្រជាពលរដ្ន ប្រមាណជាង ៣០០នាក់។

ក្នុងឪកាសនោះ លោកម៉ែន សារ៉ាន់ អភិបាលរង ស្រុកស្វាយទាបបានថ្លែងថា គោលបំណងសំខាន់នៃការបិទផ្សាយ ជាសាធារណៈគឺដើម្បី ធានានូវទិន្ន័យ ដែលមានលក្ខណះត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស ទាំងលក្ខណះច្បាប់ ដោយទុកឪកាសអោយ អ្នកកាន់កាប់ដី និងអ្នកពាក់ពន្ធ័ទាំងឡាយ បានពិនិត្យលើទិន្នន័យ ដែលមានក្នុងឯកសារ វិនិច្ឆ័យរួមមានប្លង់ សុរិយោដី និងបញ្ជីឈ្មោះ អ្នកកាន់កាប់ដី និងធ្វើការតវ៉ា ក្នុងករណី ពិនិត្យឃើញថា ទិន្ន័យដែលបានបិទផ្សាយ មានចំនុចខុសឆ្គង ឬមិនពេញលេញ ហើយការតវ៉ាធ្វើបាន ក្នុងរយះពេល៣០ថ្ងៃ នៃការបិទផ្សាយផងដែរ។

ថ្លែងក្នុងឪកាសនោះ លោក គឹម ពិសិទ្ធ ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយាដី ខេត្តស្វាយរៀង បានអោយដឹងថា ដើម្បីធានាបាននូវ សុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដោយអនុវត្តផ្ទាល់ ជាមួយនឹងប្រជាពលរដ្ឋ និងអ្នកពាក់ពន្ធ័ នៅនឹងមូលដ្ឋានគឺ ធ្វើការចុះបញ្ជីដីធ្លីតាមនិតិវិធី នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រពន្ធ័ តាមអនុក្រិត្យលេខ៤៦ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២។

ហើយក្រុមការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រពន្ធ័របស់ ខេត្តស្វាយរៀងយើង បានដំណើរការចាប់ពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្នគឺ អនុវត្តបានចំនួន១៧ឃុំ ១៤៧ភូមិ ដែលក្នុងនោះគម្រោងPB (ប្រើថវិការជាតិ) ដោយមានការគាំទ្រ ផ្នែកបច្ចេកទេស នាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន សុរិយោដី និងភូមិសាស្រ្តប ច្ចុប្បន្នក្រុមការងារបាន បំបែកជាបួនក្រុម អាចធ្វើអោយការងារ របស់យើងមានដំណើរការ លឿនជាងមុន។

លោក គឹម ពិសិទ្ធ បន្តទៀតថា លទ្ធផលសំរេចបានដូចជា៖ ប្រមូលទិន្នន័យ ក្បាលដីសរុបចំនួន ១៥២, ៦៧៣ក្បាលដី -បញ្ចូលទិន្នន័យសរុបចំនួន៖ ១៥២,៦៧៣ក្បាលដី-គូសបញ្ចូលក្នុង computer បានចំនួន៖ ១៥២,៦៧៣ក្បាលដី-បិទផ្សាយឯកសារ នៃការវិនិច្ឆ័យបានចំនួន៖ ១៣៦,៩១៥ក្បាលដី និងចេញប័ណ្ណជូន ប្រជាពលរដ្ឋចំនួន៖ ១២៤,៩១៩ប័ណ្ណផងដែរ។

ពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន៤ ក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង