នាយករដ្ឋមន្រ្តី អំពាវនាវឲ្យ ភ្ញៀវទេសចរជាតិ -អន្តរជាតិ ចូលលេងកម្សាន្ត ពិធីបុណ្យទន្លេ នៅកំពង់ចាម និងត្បូងឃ្មុំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា បានចេញសារ លិខិត អំពាវនាវឲ្យ ភ្ញៀវទេសចរជាតិ -អន្តរជាតិ ចូលរួម អបអរសាទរ ពិធីបុណ្យទន្លេ លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១១-១៣ មីនា ២០១៦។

ក្នុងសារលិខិត ដែលបានចុះ ហត្ថលេខា ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជា ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា  ក្រសួង-ស្ថាប័ន ជាប់ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ កងម្លាំង គ្រប់ប្រភេទ ប្រជាពលរដ្ឋ រួមទាំងវិស័យ ឯកជន ចូលរួមឲ្យបាន ផុសផុល ចូលរួមលេងកំសាន្ត ក្នុងពិធីបុណ្យទន្លេ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេឆ្នាំនេះ មានរៀបចំ ជាព្រឹត្តិការណ៍ និងសកម្មភាព ជាច្រើន ដូចជា ការសម្ពោធ សួនដាំដើមឈើ កីឡាបាល់ទះ រត់ប្រណាំង កំសាន្ត ហែលទឹក ប្រណាំងទូក ប្រពៃណី ឆ័ត្រយោង សីស្លាប សីដក់ ទូកក្តោង ចំបាប់បុរាណ ប្រដាល់គុណខ្មែរ ការប្រកួតអុកចត្រង្គ សិក្ខាសាលាស្តីពីទន្លេស្អាត សហគមន៍ល្អ ការតាំងពិព័រណ៍ កសិទេសចរណ៍ មហោស្រពម្ហូបអាហារ ភេសជ្ជ: ការប្រគំតន្ត្រី អាយៃឆ្លើយឆ្លង ល្ខោនបាសាក់ ការសម្តែងទស្សសនីយ៍ភាព សិល្បៈវប្បធម៌ និងការបាញ់កាំជ្រួច ។ល៕