ចោរ ថ្លើមធំវាយប្លន់ យកម៉ូតូចៅ សង្កាត់ព្រៃអង្គុញ បានដោយសុវត្ថិភាព

ស្វាយរៀង  ៖ កម្លាំងសមត្ថកិច្ច តាមចាប់បានជន សង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដែកបំពង់ទីប វាយប្លន់ចៅសង្កាត់ព្រៃអង្គុញ យកម៉ូតូដល់សាលា សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០១៦។

 តាមនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃអង្គុញ បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពប្លន់ ដោយយក ដែកបំពង់ទីប វាយទៅលើជនរងគ្រោះឈ្មោះខាំ រឿន ភេទ ប្រុស អាយុ ៧៦ ឆ្នាំ មុខរបរចៅសង្កាត់ព្រៃអង្គុញ ដល់ក្នុងបន្ទប់ធ្វើការ បណ្តាលអោយត្រូវចំស្មាខាងក្រោយ រងរបួសធ្ងន់បញ្ជួនទៅព្យាបាលនៅវៀតណាម។ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានឡើងជិះម៉ូតូមកទិសខាងលិច ។ បន្ទាប់ពីទទួលបាន ការរាយការណ៍ ភ្លាមៗ សមត្ថកិច្ចបានចេញប្រតិបត្តិការ ដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្ត បានដាក់បញ្ជាផ្ទាល់ តាមវិទ្យុទាក់ទង ទៅអធិការនគរបាលក្រុង ស្រុក អោយចេញកម្លាំង ដើម្បីពួនស្ទាក់ចាប់ចោរអោយបាន ។

ប្រភពដដែលបានបន្តទៀតថា កម្លាំងនគរបាលបានចេញស្ទាក់ តាមផ្លូវគ្រប់គោលដៅ រហូតដល់ម៉ោង ៩និៈ២៥ នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំងនគរបាល ដែលឈរជើង នៅគោលដៅក្បាលស្ពានកំពង់ចក របស់អធិការដ្ឋាន នគរបាលស្រុករំដួល បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងម៉ូតូ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះជេត កូវលី ភេទប្រុស អាយុ២៦ ឆ្នាំរស់នៅភូមិ ចំបក់ ឃុំតាសួស ស្រុកស្វាយជ្រំ ហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចោរ ថ្លើមធំវាយប្លន់ យកម៉ូតូចៅ សង្កាត់ព្រៃអង្គុញ បានដោយសុវត្ថិភាព

ចោរ ថ្លើមធំវាយប្លន់ យកម៉ូតូចៅ សង្កាត់ព្រៃអង្គុញ បានដោយសុវត្ថិភាព

ចោរ ថ្លើមធំវាយប្លន់ យកម៉ូតូចៅ សង្កាត់ព្រៃអង្គុញ បានដោយសុវត្ថិភាព