រដ្ឋមន្រ្តី ពាណិជ្ជកម្ម ស្វាគមន៍ ការវិនិយោគ របស់ក្រុមហ៊ុន ឥណ្ឌា នៅកម្ពុជា

ភ្នំពេញ៖ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានសម្តែងនូវការ ស្វាគមន៍ និងការគាំទ្រយ៉ាងមុតមាំ ចំពោះការ វិនិយោគរបស់ ក្រុមហ៊ុនឥណ្ឌានៅកម្ពុជា ។

ថ្លែងក្នុងជំនួប ពិភាក្សាការងារ នាទីស្ដីការ ក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ កម្ពុជា លោក Naveen បាន«សម្តែងនូវការកោត សរសើររបស់ខ្លួនចំពោះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលបានបំពេញទស្សនៈកិច្ច ប្រទេសឥណ្ឌានាពេលថ្មីៗកន្លងទៅនេះ ដោយបានគូស បញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ រវាងប្រទេស ទាំងពីរ។

បន្ថែមពីនោះ លោក ឯកអគ្គរដ្ឋទូត ឥណ្ឌារូបនេះ បានស្នើឲ្យលោកទេសរដ្ឋមន្ត្រី ផ្តល់ការប្រឹក្សាយោបល់ និងអនុសាសន៍ ទាក់ទងនឹងសក្កានុពលនានា សម្រាប់ក្រុមហ៊ុនឥណ្ឌា ដាក់ទុកវិនិយោគនៅកម្ពុជា និងបានស្នើឲ្យក្រសួង ផ្តល់ការគាំទ្រដើម្បី ជំរុញលើកទឹកចិត្ត ឲ្យមានអ្នកចូលរួមការតាំងពិព័រណ៌ របស់ឥណ្ឌាបន្ថែមទៀត»។

ជាការឆ្លើយតបលោក ស៊ុន ចាន់ថុល បានស្វាគមន៍ និងបានផ្តល់យោបល់ឲ្យក្រុមហ៊ុន ឥណ្ឌាវិនិយោគលើវិស័យមួយចំនួន ដែលក្នុងនោះរួមមាន៖ ការកែច្នៃ ម្ហូបអាហារ ឧស្សាហកម្មធុនស្រាល ការបង្គុំគ្រឿងអេឡិចត្រូនិច ភ័ស្តុភារដឹកជញ្ជូន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕

រដ្ឋមន្រ្តី ពាណិជ្ជកម្ម ស្វាគមន៍ ការវិនិយោគ របស់ក្រុមហ៊ុន ឥណ្ឌា នៅកម្ពុជា

រដ្ឋមន្រ្តី ពាណិជ្ជកម្ម ស្វាគមន៍ ការវិនិយោគ របស់ក្រុមហ៊ុន ឥណ្ឌា នៅកម្ពុជា