អគ្គិសនីកម្ពុជា ចុះកិច្ចសន្យាទិញ នាឡិកាស្ទង់ ទំនើបជិត ៦០០០០ គ្រឿង

ភ្នំពេញ៖ លោក កែវ រតនៈ  អគ្គនាយកអគ្គិសនី កម្ពុជា (EDC) បានចុះកិច្ចសន្យា បញ្ជាទិញ នាឡិកាស្ទង់ smart meters ពីក្រុមហ៊ុន ជប៉ុន EDMI/OSAKI group ក្រោមសាក្សី និងការគាំទ្រ ផ្ទាល់ពីលោក Kumamaru Yuji ឯកអគ្គរដ្ឋទូត ប្រទេសជប៉ុន ប្រចាំកម្ពុជា។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “កិច្ចសន្យានេះ នឹងផ្តល់នាឡិកា ស្ទង់ទំនើប ចំនួនជិត ៦០០០០គ្រឿង ជាការចាប់ផ្តើម ហើយបន្ទាប់មក អគ្គិសនី កម្ពុជាក៏មានផែនការ វិនិយោគបន្ថែមទៀត រហូតដល់អតិថិជន ក្នុងប្រព័ន្ធគ្រប់គ្រង របស់ខ្លួនទទួលបាន នាឡិកាស្ទង់ ថ្មីទាំងអស់”។

ការប្រឹងប្រែងបន្ថែមនេះ ជាចំណែកមួយ នៃផែនការធ្វើទំនើប កម្មរបស់អគ្គិសនីក ម្ពុជាក្នុងការពង្រឹង សុក្រឹតភាព និងប្រសិទ្ធភាពលើការ ផ្តល់សេវាជូន អតិថិជនរបស់ខ្លួន៕

អគ្គិសនីកម្ពុជា ចុះកិច្ចសន្យាទិញ នាឡិកាស្ទង់ ទំនើបជិត ៦០០០០ គ្រឿង

អគ្គិសនីកម្ពុជា ចុះកិច្ចសន្យាទិញ នាឡិកាស្ទង់ ទំនើបជិត ៦០០០០ គ្រឿង

អគ្គិសនីកម្ពុជា ចុះកិច្ចសន្យាទិញ នាឡិកាស្ទង់ ទំនើបជិត ៦០០០០ គ្រឿង