ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…

6 Videos

​ម៉ម ឡូ​រ៉ា ដែលមាន​ឈ្មោះ​ពេញ​ថា ម៉ម ឡូ​រ៉ា ទេវ​រី គឺជា​យុវតី​ខ្មែរ​អាមេរិកាំង​មួយរូប ដែល​ចូលចិត្ត​ច្រៀង​ចម្រៀង​បទ​ខ្មែរ អង់គ្លេស បារាំង និពន្ធ​បទ​ភ្លេង ចម្រៀង និង ជា​អ្នកលេង​ហ្គី​តា​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ ។ គ្រប់​បទ​ចម្រៀង​ថ្មី​ដែល​នាង​បាន​ច្រៀង​តែងតែ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សាធារណជន ។ ថ្មីៗ​នេះ នាង​បាន​បង្កើត​កម្មវិធី​ប្រឡង​សរសេរ​ចម្រៀង​តូច​មួយ ដោយ​អ្នកទទួលបាន​ជ័យលាភី គឺ​ទទួល​បានជា ទឹកប្រាក់ ៥០០ ដុល្លារ និង ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​នាង​មួយពេល​ផងដែរ ។​

ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…

M88

​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទាល់ នាង​បានប្រកាស​ប្រាប់​ឱ្យ​សាធារណជន​ដឹង​ដោយ​មានន័យ​​ខ្លឹមសារ​ទាំងស្រុង​ថា «​សួស្តី​អ្នក​ទាំងអស់គ្នា ខ្ញុំ​មាន​ដំណឹង​ធំ​មួយ​! មាន​មនុស្ស​ជាច្រើន​បាន​សួរ​ខ្ញុំ​ថា​តើ​បទ “We Could Fall In Love” នឹងមាន​ចេញ​ជា​ភាសា​ខ្មែរ​ទេ ? ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ពី​មូល​ហេតុដែល​ខ្ញុំ​មិន​​បាន​សរសេរ​បទ​នេះ​ជា​ភាសា​ខ្មែរ ។ ខ្ញុំ​គិតថា​អ្នក​ទាំងអស់គ្នា​បានដឹង​ស្រាប់​ថា​ខ្ញុំ​អោយ​តម្លៃ​លើ​ការសរសេរ​​បទ​ចំរៀង​ខ្លាំង​ប៉ុនណា ។ ក្តី​សុ​បិ​ន្ដ​របស់ខ្ញុំ​គឺ​ចង់ឃើញ​កម្ពុជា​ពោរពេញ​ទៅដោយ​អ្នកនិពន្ធ​ទំនុកច្រៀង​។

ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…

ចុះ​ហេតុអ្វី​ខ្ញុំ​មិនបាន​សរសេរ​បទ​នេះ​ជា​ភាសា​ខ្មែរ​? ព្រោះ​ខ្ញុំ​ចង់យក​ឱកាស​នេះ​ស្វែងរក​អ្នកនិពន្ធ​ទំនុកច្រៀង​របស់​​ប្រទេស​កម្ពុជា ។ ដូចនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើការ​ប្រលង​សរសេរ​ចំរៀង​តូច​មួយ ។ តើ​ខ្ញុំ​ស្វែងរក​អ្វី​? ខ្ញុំ​ស្វែងរក​ទំនុកច្រៀង​ដែល​ល្អ​ហើយ​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ទំនុកច្រៀង​ដែល​ស៊ីចង្វាក់​ជាមួយនឹង​​ទំនុកភ្លេង ។ តើ​រង្វាន់​គឺជា​អ្វី​? ប្រាក់រង្វាន់ ៥០០ ដុល្លារ និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ខ្ញុំ​មួយ​​ពេល​។

ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…

ខ្ញុំ​នឹង​ប្រាប់​ពី​លក្ខខណ្ឌ​នៅ​អាទិត្យ​ក្រោយ​តែ​ពេលនេះ​សូមជួយ share និង mention ពួកគាត់​ក្នុង​ផុស​នេះ​ដើម្បីឱ្យ​ពួកគាត់​បានដឹង​នូវ​ដំណឹង​នេះ ។ ខ្ញុំ​នឹង​ជ្រើសរើស​មនុស្ស​១០​នាក់​ដែល share​ផុស​នេះ ដើម្បី​ចែកជូន album របស់ខ្ញុំ​ដែលមាន​ហត្ថលេខា​របស់ខ្ញុំ​ផ្ទាល់ ។ រួចរាល់ ឬ​នៅ​? ចាប់ផ្តើម​!» ។​

ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…

​ដូច​នាង​បញ្ជាក់ប្រាប់​ខាងដើម ចំពោះ​លក្ខខណ្ឌ​នៃ​ការចូលរួម​ប្រកួត​នេះ នាង​នឹង​បញ្ជាក់​លំអិត​នៅពេល​ក្រោយ ដូច្នេះ​បើសិនជា​បងប្អូន​ណា​មាន​សមត្ថភាព ក្នុងការ​និពន្ធ​បទ​ថ្មី​ត្រូវ​ទៅតាម​មនោសញ្ចេតនា​នៃ​បទ​ចម្រៀង ដែល​នាង​ចង់បាន​នោះ សូមកុំ​ឱ្យ​ឱកាស​នេះ​កន្លងផុតទៅ ។ តោះ​ដាក់ពាក្យ​ប្រកួត​នឹង​រង់ចាំ​លទ្ធផល​ទាំងអស់គ្នា ដើម្បី​លើកតម្កើង​ការ​តែង​និពន្ធ​ខ្មែរ ៕ ភូមិន្ទ

ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…ទទួលបាន​ប្រាក់ ៥០០ ដុល្លារ និង ញ៉ាំ​អាហារ​ជាមួយ ម៉ម ឡូ​រ៉ា ដោយ​គ្រាន់តែ​…