ក្រៅតែពី​ទំនិញគេចពន្ធ ឈ្មួញ​សម្រុក​នាំចូល​ម៉ូតូ​ស៊េរី​ទំនើប​គេចពន្ធ​ពី​ប្រទេស​ថៃ​ចូល​ខេត្តបន្ទាយមានជ័យ ខណៈ​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​មិនទាន់​ក្តាប់​ការងារ​ណែន​ដៃ​

​ខេត្តបន្ទាយមានជ័យ​៖ មាន​សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​មក​ថា ឈ្មួញ​កំពុង​សម្រុក​នាំ ចូល​ម៉ូតូ​ស៊េរី​ទំនើប គេចពន្ធ​ពី​ប្រទេស​សៀម​ចូល​ខេត្តបន្ទាយមានជ័យ​តាម​ច្រករបៀង​កាន់តែច្រើន ឡើងៗ​ខណៈពេល​ជិត​ចូលឆ្នាំ​ខ្មែរ មកដល់​នេះ​។ ហើយ​ម៉ូតូ​គេចពន្ធ​ភាគ ច្រើន​ដាក់លក់​តាម​ស្តង់​ក្នុង ក្រុង​ប៉ោយប៉ែត និង​ដឹកនាំ​ចេញទៅ ភ្នំពេញ ដោយសារ​មន្ត្រី​ជំនាញ​គយ​ខេត្តបន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​របស់ លោក ឆែ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់ និង បង្ក្រាប​ករណីនេះ​ទេ ដែល​ធ្វើ​ឲ្យ​ការរត់ពន្ធ​ម៉ូតូ និង​ទំនិញ​នៅតែ​ពេញនិយម​របស់​ក្រុម​ឈ្មួញ​ដែលមាន​ទំនាកទំនង​ល្អជា​មួយ មន្ត្រី​ជំនាញ​បង្ក្រាប​ករណី​រត់ពន្ធ​នេះ ហើយ​ខណៈ​ពួកគេ​បំពេញ​ផល​ប្រ​យ​ជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ។​

នៅ​ថ្មីៗ​នេះ ខណៈ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កាន់តែ​ខិតជិត​មកដល់​គេ​សង្កេតឃើញ​ឈ្មួញ​បាន សម្រុក​នាំចូល​ម៉ូតូ​គេចពន្ធ​ស៊េរី​ទំនើប​ពី​ប្រទេស​ថៃ យកមក​ដាក់លក់​បង្ក​ប់​តាម​ស្តង់​ក្នុង​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត មិនតិចជាង​២០​ស្តង់​នោះទេ​។ ប្រជា​ពល​ដ្ឋ​ក្រុង​ប៉ោយប៉ែត បាន​រាយការណ៍​មក​ថា ការដែល​ឈ្មួញ​អាច​លួចលាក់​លក់​ម៉ូតូ​ស៊េរី​ទំនើប គ្មាន​ពន្ធ​ទាំង​នោះបាន​យ៉ាង រលូន គឺ​ដោយសារតែ​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប ។ ហើយ​អ្វីដែល​គេ​សង្កេតឃើញ​ការតាំង​លក់​ម៉ូតូ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ ដែល​នាំចូល​ពី​ប្រទេស​ថៃ​នេះ ក៏មាន​ទំនិញ​គេច​ជាច្រើន​ប្រភេទ​កំពុង​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​

​ប្រភព​បាន​បញ្ជាក់ថា ម៉ូតូ​គ្មាន​ច្បាប់​ប្រភេទ​កាច់ក ឬ​ប្លន់​គេ​នាំចូល​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក របៀង ក្នុងស្រុក​ម៉ាឡៃ និង​ម៉ូតូ​កាប់​ដាវ​គ្មាន​ពន្ធ​នាំចូល​មាននៅ ច្រករបៀង​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ច្រក​អូរ បី​ជាន់ ស្រុក​អូរជ្រៅ និង​នាំចូល​តាម​ច្រករបៀង ក្បែរ​ច្រក​បឹង​ត្រកួន​ជាដើម​។ ឈ្មួញ​រកស៊ី​ម៉ូតូ​គេច ពន្ធ​បាន​បង្ហើប​ប្រាប់ អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ពួកគេ​ហ៊ាន​រកស៊ី​នាំចូល​ម៉ូតូ​គេចពន្ធ​គ្មាន​ច្បាប់​បាន យ៉ាង​ដូច្នេះ គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ខេត្ត គយ​ក្រសួង កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង កម្លាំង​អាវុធហត្ថ​ស្រុក កម្លាំង​នគរបាល​តាម​ព្រំដែន ដោយ​ក្នុង​ម៉ូតូ​១​គ្រឿង​ត្រូវ​ចំណាយ​ជិត​២០០​ដុល្លារ ទើប​នាំ​ឲ្យ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​៕

MK-10-03-2016-01 MK-10-03-2016-02