ខ្ញុង និង មាស សុខសោភា កាច់កុងគ្នាខ្លាំង ក្នុងបទ «រទេះភ្លើងបុកគ្នា»

ភ្នំពេញ៖ នេះជាលើកទី១ហើយដែល កំពូលតារាចម្រៀងល្បី ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានចាប់ដៃបក ស្រាយបទចម្រៀង ជាមួយតារាកំប្លែងនាង ខ្ញុង និងនាយ ពែកមី ដោយមើលទៅកាយវិការ ក្នុងការសម្តែងបទ «រទេះភ្លើងបុកគ្នា» របស់តារា៣ដួងនេះ ពិតជាមានភាពកាច់កុងគ្នាខ្លាំង ក៏ព្រោះតែតារាកំប្លែង បុរសមាត់ឆែក នាយ ពែកមី។

តាមរយៈបទចម្រៀងមួយបទ ដែលមានចំណងជើងថា «រទេះភ្លើងបុកគ្នា» របស់ផលិតកម្មថោន ដែលចេញត្រៀមក្នុង ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ដោយតារាចម្រៀងនាង មាស សុខសោភា បានចាប់ដៃគូ ជាមួយតារាកំប្លែងល្បីឈ្មោះ នាយ ពែកមី និងនាង ខ្ញុង ដោយនៅក្នុងបទចម្រៀងនោះ គេសង្កេតឃើញថា តារាចម្រៀងឈរ នៅលំដាប់កំពូល មាស សុខសោភា បានបង្ហាញកាយវិការ កាច់កុងយ៉ាងចាស់ដៃ ជាមួយនាង ខ្ញុង មើលទៅពិតជាប្លែកភ្នែកមែន សម្រាប់បទចម្រៀង ថ្មីមួយបទនេះ ។

ចង់ដឹងថាបទចម្រៀង «រទេះភ្លើងបុកគ្នា» របស់តារា៣ដួងនេះ មានភាពប្លែកភ្នែក កំប្លែងយ៉ាងណា។ តោះទៅ ទស្សនាឈុតខ្លីៗ ក្នុងបទនេះ ជាមួយ Looking TODAY ទាំងអស់គ្នា ៕

ខ្ញុង និង មាស សុខសោភា កាច់កុងគ្នាខ្លាំង ក្នុងបទ «រទេះភ្លើងបុកគ្នា»

ខ្ញុង និង មាស សុខសោភា កាច់កុងគ្នាខ្លាំង ក្នុងបទ «រទេះភ្លើងបុកគ្នា»

ខ្ញុង និង មាស សុខសោភា កាច់កុងគ្នាខ្លាំង ក្នុងបទ «រទេះភ្លើងបុកគ្នា»