រឿងពិតនៃការពិន័យ និងច្បាប់ចម្លែក នៅសឹង្ហបុរី

សឹង្ហបុរី៖ គ្រាន់តែអ្នកបានឭ ប្រាកដណាស់ ថាមិនជឿនោះទេ ថាមានច្បាប់ចម្លែកៗ នៅលើពិភពលោក ជាពិសេសក្នុងប្រទេស សឹង្ហបុរី តែម្តង ដោយមានក្បួនច្បាប់តឹងរឹង តាមទីសាធារណៈ ដោយពិន័យទឹកប្រាក់ រាប់រយដុស្លារអាម៉េរិក ក្នុង១កំហុស នេះបើយោងតាម lefkadaslowguide ចុះផ្សាយ។

នៅខាងក្រោមនេះ ជារឿងពិតនៃការពិន័យ ជាទឹកប្រាក់ នៅសឹង្ហបុរី សម្រាប់កំហុសនៅទីសាធារណៈ ៖
(១ដុល្លារ សឹង្ហបុរី= ០,៧២ដុល្លារអាម៉េរិក)

១. ដើរឆ្លងថ្នល់ខ្វាត់ខ្វែង ពិន័យជាទឹកប្រាក់ ៥០០ដុល្លារសឹង្ហបុរី ស្មើ ៣៦០ ដុល្លារអាម៉េរិក

២.ស្តោះស្ករកៅស៊ូ តាមទីសាធារណៈ ពិន័យជាទឹកប្រាក់ ១០០០ ដុល្លារសឹង្ហបុរី ស្មើ ៧២០ ដុល្លារអាម៉េរិក

៣.ការទទួលទានអាហារ និងផឹកស៊ីលើប្រព័ន្ធទទួលទានសាធារណៈ ពិន័យជាទឹកប្រាក់ ៥០០ដុល្លារសឹង្ហបុរី ស្មើ ៣៦០ ដុល្លារអាម៉េរិក

៤.ជក់បារីលើប្រព័ន្ធ ដឹកជញ្ជូនទីសាធារណៈ ពិន័យជាទឹកប្រាក់ ៥០០ដុល្លារសឹង្ហបុរី ស្មើ ៣៦០ដុល្លារអាម៉េរិក

៥.លួចប្រើប្រាស់ វ៉ាយហ្វាយ(Wifi) ពិន័យជាទឹកប្រាក់ ៥ ០០០ ដុល្លារសឹង្ហបុរី ស្មើ ៣៦០០ ដុល្លារអាម៉េរិក

៦.ការចិញ្ចឹមបក្សី ពិន័យជាទឹកប្រាក់ ៥០០ដុល្លារអាម៉េរិក

៧. មិនបានចាក់ទឹក ពេលបន្ទោរបង់រួច ពិន័យជាទឹកប្រាក់ ១៥០ដុល្លារសឹង្ហបុរី ស្មើ ១០៨ដុល្លារអាម៉េរិក

៨.ស្តោះទឹកមាត់តាមទីសាធារណៈ ពិន័យជាទឹកប្រាក់ ២០០ដុល្លារសឹង្ហបុរី ស្មើ ១៤៤ដុល្លារអាម៉េរិក ៕

រឿងពិតនៃការពិន័យ និងច្បាប់ចម្លែក នៅសឹង្ហបុរី

  • រឿងពិតនៃការពិន័យ និងច្បាប់ចម្លែក នៅសឹង្ហបុរី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/10  Category:កំសាន្ត