សហព័ន្ធ ឧស្សាហកម្ម យានយន្ត កម្ពុជា ធ្វើឲ្យវិស័យ ឧស្សាហកម្ម មានស្ថេរភាព និងផ្ដល់សុវត្ថិ ភាពដល់អតិថិជន

ភ្នំពេញ៖ រយៈពេលប្រាំ ទៅដប់ឆ្នាំមុន កម្ពុជាមានការ ប្រែប្រួលយ៉ាងខ្លាំង ចេញពីអគារខ្ពស់ៗ ទៅផ្សារទំនើបៗ ភ្នំពេញកំពុងវិវឌ្ឍន៍ ទៅជាទីក្រុងអន្តរជាតិផ្លូវនានា គឺជាភស្តុតាងដ៏ល្អបំផុត ដែលពោរ ពេញដោយរថយន្ត ទំនើបៗធ្វើដំណើរ ឧស្សាហកម្មរថយន្ត នៅកម្ពុជា បានលូតលាស់យ៉ាងឆាប់រហ័ស និងរឹងមាំបានធ្វើឲ្យវិស័យ ឧស្សាហកម្ម មានស្ថេរភាព និងផ្ដល់សុវត្ថិភាពដល់អតិថិជន។

កាលពីឆ្នាំ២០១៣គេបានឃើញ យានយន្តកើនឡើង ១៥ភាគរយ ពីការនាំចូល។ ការនាំចូលរថយន្តថ្មី មានសរុបប្រហែល ៤ ០០០ គ្រឿង នៅក្នុងឆ្នាំ២០១៤ ក្នុងនោះមានរថយន្តគ្រប់ប្រភេទដូចជា រថយន្តតូច ភីកអាប់ និងរថយន្តដឹកជញ្ជូន។ មួយភាគបីនៃរថយន្តទាំងនោះ គឺជារថយន្តទំនើប ស្របតាមការនិយមនិង បែបផែនជីវិតរបស់សង្គមកម្ពុជា។

លោក Peter Brongers, ប្រធានសហព័ន្ធឧស្សាហកម្ម យានយន្តកម្ពុជាបានថ្លែងថា  “កំណើនដ៏ឆាប់រហ័សដូច្នេះ ក៏នាំមកនូវបញ្ហាប្រឈម និងបញ្ហាថ្មីៗសម្រាប់តួអង្គ សំខាន់ៗក្នុងឧស្សាហកម្មនេះ និងអាជ្ញាធរ រដ្ឋាភិបាល (ការការពារ និងសុវត្ថិភាពអ្នកប្រើប្រាស់  ការនាំចូលរដ្ឋយន្ត មិនមានសុវត្ថិភាព  ទីផ្សារងងឹតជាដើម )។  
សហព័ន្ធឧស្សាហកម្ម យានយន្តកម្ពុជា (CAIF) មានគោលបំណងពង្រឹង និងការពារគោលដៅរបស់ ឧស្សាហកម្មយានយន្ត និងជួយកែលម្អសុវត្ថិភាពផ្លូវថ្នល់ ការការពារអ្នកប្រើប្រាស់  សុវត្ថិភាពយានយន្ត និងការយល់ដឹងរបស់អ្នកបើកបរ "។

ប្រជាជនកម្ពុជា ធ្លាប់ចាត់ទុកថា តម្លៃគឺជាកត្តាសំខាន់ សម្រាប់សម្រេចចិត្ត ហើយមើលរំលងគុណភាព និងគុណតម្លៃ។ នៅពេលនោះ អ្នកប្រើប្រាស់ជាច្រើន មិនទាន់យល់ដឹងអំពីអត្ថប្រយោជន៍ នៃការធានា និងមជ្ឈមណ្ឌលសេវាកម្ម ដែលទទួលបានសិទ្ធិ ផ្ដល់ដោយអ្នកចែកចាយផ្លូវការ។ ក្រៅពីនេះ អ្នកប្រើប្រាស់ ជាច្រើនមិនដឹងថា អ្នកផលិត ធ្វើការឌីស្សាញ និងកសាងរថយន្តផ្សេងគ្នា សម្រាប់ប្រទេសផ្សេងគ្នា នៃពិភពលោកឡើយ។ រថយន្តដែលទទួលបានសិទ្ធិ ត្រូវបាននាំចូលដោយគេបាន គិតពិចារណាទៅលើ លក្ខខណ្ឌក្នុងស្រុក សម្រាប់ជាប្រយោជន៍ដល់អ្នក ប្រើប្រាស់នៅកម្ពុជា។ ជាមួយនឹងទីផ្សារងងឹតដែល មានទំហំធំជាងអ្នកចែកចាយផ្លូវការ ១០ ដង អ្នកប្រើប្រាស់ពិតជាពុំទទួល បានការការពារទេ។ CAIF កំពុងជំរុញឲ្យអាជ្ញាធរ ពាក់ព័ន្ធចាត់វិធានការ។

លោក Peter Brongers. បន្តថា “សហព័ន្ធត្រៀមខ្លួនផ្ដល់ប្រឹក្សា ដល់រដ្ឋាភិបាលអំពីវិធានការ ពាក់ព័ន្ធដើម្បីហាមឃាត់រថយន្ត នាំចូលថ្មីដោយអ្នកចែកចាយ ដែលមិនមានសិទ្ធិ និងបង្កើនពន្ធ ១៥០% សម្រាប់រាល់ទីផ្សារងងឹត។  ក្នុងនាមជាតួអង្គមានការ ទទួលខុសត្រូវ សហព័ន្ធនឹងធ្វើយុទ្ធនាការ លើកកម្ពស់ការយល់ដឹង នៅក្នុងឆ្នាំនេះ ដើម្បីអប់រំអ្នកប្រើប្រាស់ជាបណ្ដើរៗអំពីហានិភ័យ នៃការទិញពីអ្នកចែកចាយ ដែលមិនមានសិទ្ធិ។"
ការកសាងឧស្សាហកម្ម ឲ្យកាន់តែមានស្ថេរភាព ស្របតាមសមាហរណកម្ម អាស៊ានរបស់ប្រទេសកម្ពុជា សមាហរណកម្មអាស៊ានកំពុងតែ នាំកម្ពុជាទៅមុខ ហើយកម្ពុជាកំពុងធ្វើសមាហរណកម្មចូល។

ដើម្បីអនុញ្ញាតឲ្យមាន សមាហរណកម្មដោយរលូន  កម្ពុជាគួរប្រុងប្រយ័ត្ន ក្នុងការបង្កើតប្រព័ន្ធមួយ ឲ្យមានលក្ខណៈស្របគ្នា។
គួរបញ្ជាក់ថា សហព័ន្ធឧស្សាហកម្ម យានយន្តកម្ពុជាសហព័ន្ធ ឧស្សាហកម្មយានយន្តកម្ពុជា តំណាងឲ្យអ្នកចែកចាយ ដែលមានសិទ្ធិ រួមមាន Audi, BMW, Chevrolet, Ford, Fuso, Great Wall, Honda, Isuzu, Jaguar, Kia, Land Rover, Mazda, Mercedes Benz, Mitsubishi, Nissan, Porsche, Subaru, Suzuki, Toyota និង Volkswagen។ គោលបំណងគឺដើម្បី លើកកម្ពស់ឧស្សាហកម្មយានយន្ត បញ្ចេញសំឡេងតែមួយនិងរួមគ្នា ពីវិស័យឯកជនអំពីបញ្ហានេះ ជាមួយរដ្ឋាភិបាល ចូលរួមធ្វើជាតំណាងឲ្យវិស័យឯកជននៅក្នុងក្រុមការងារអាស៊ាន បង្កើនការងារ ផ្ដល់ការបណ្ដុះបណ្ដាល បង្កើនសុវត្ថិភាពផ្លូវថ្នល់  លើកកម្ពស់ការយល់ដឹង និងការការពារដល់អ្នកប្រើប្រាស់៕

សហព័ន្ធ ឧស្សាហកម្ម យានយន្ត កម្ពុជា ធ្វើឲ្យវិស័យ ឧស្សាហកម្ម មានស្ថេរភាព និងផ្ដល់សុវត្ថិ ភាពដល់អតិថិជន