ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យកូនខ្មែរ ចូលរួមគាំទ្រសិល្បៈ បុរាណល្ខោនខោលខ្មែរ

ភ្នំពេញៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានរំលេចសារបែបដង្ហើយ សុំចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់យុវវ័យ ចូលរួមគាំទ្រស្រលាញ់ និងថែរក្សា សិល្បៈបុរាណល្ខោនខោល ដែលជាទម្រង់សិល្បៈ បុរាណរបស់ខ្មែរយើង ព្រោះថាបើគ្មានការគាំទ្រ និងថែរក្សា ពីប្រជាពលរដ្ឋយើង សិល្បៈដ៏ចំណាស់មួយនេះ នឹងអាចបាត់បង់ថ្ងៃ ណាមួយជាក់ជាមិនខាន ។
អ្នកមេម៉ាយចាយសម្រស់កូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារ បែបចង់អំពាវនាវ ទៅដល់មហាជនថា « សូមកូនខ្មែរ ចូលរួមទាំងអស់គ្នា ដើម្បីសិល្បៈរបស់អ្នក និង វប្បធម៌របស់អ្នក ព្រោះល្ខោនខោលជាទម្រង់សិល្បៈបុរាណ ដែលបានបង្ហាញពីភាព អង់អាចក្លាហាន មោះមុតតស៊ូរបស់ជនជាតិខ្មែរ ហើយទម្រង់សិល្បៈ១នេះ ក៏រៀបនិងបាត់បង់ ហើយព្រះគ្រូក៏កាន់តែជរាភាព ដូច្នេះក្នុងនាម យើងទាំងអស់គ្នា ជាសិស្សរួមជាតិ និងជាប្រជាជនខ្មែរ យើងត្រូវតែចូលរួម លើកស្ទួយទាំងអស់គ្នា បើមិនចង់បាត់បង់សិល្បៈ១នេះ ប្រជាជនខ្មែរ គឺជាក្តីសង្ឃឹមនៃសិល្បៈវប្បធម៌ជាតិ ស្នាមញញឹមបានផ្តល់ នៅក្តីសង្ឃឹមដល់ អ្នកជំនាន់ក្រោយ ប្រាប់ថា ខំប្រឹងឡើងកូនខ្មែរយើងអើយ ដើម្បីសិល្បៈបុរាណ នៃជាតិយើង»។
តាមរយៈសាររបស់តារាសម្តែង និងជាអ្នកជំនួញ អ្នកនាង ចន ច័ន្ទលក្ខិណា បែបនេះគឺជាសារមួយ ដែលចង់ក្រើនរំលឹក ទៅដល់មិត្តៗយុវវ័យ រួមជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរជាច្រើនទៀត ចូលរួមគាំទ្រសិល្បៈ បុរាណខ្មែរដើម្បីបន្ត ជីវិតសិល្បៈយើង ឲ្យមានដង្ហើមរស់បន្តទៀត ៕

ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យកូនខ្មែរ ចូលរួមគាំទ្រសិល្បៈ បុរាណល្ខោនខោលខ្មែរ

ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យកូនខ្មែរ ចូលរួមគាំទ្រសិល្បៈ បុរាណល្ខោនខោលខ្មែរ

  • ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យកូនខ្មែរ ចូលរួមគាំទ្រសិល្បៈ បុរាណល្ខោនខោលខ្មែរ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/10  Category:កំសាន្ត