បាក់ដីលើ សណ្ឋាគារ នៅឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៨នាក់របួស

ហ្សាកាតា៖ យោងតាមការ លើកឡើងពី មន្ត្រីភ្នាក់ងារជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ក្នុងតំបន់បាន ឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ បានទាញ សាកសព មនុស្សចំនួន ៣នាក់ ចេញពីគំនរ បាក់បែក នៃសណ្ឋាគារមួយ ដែលរងការវាយ ប្រហារការ បាក់ដី ហើយមនុស្សជា ច្រើននាក់ទៀត ត្រូវ ជម្លៀសចេញ ភ្លាមៗ ឥណ្ឌូនេស៊ី។

ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ស្ថានភាព ពេលនេះ អ្នករងរបួសកើន ឡើងដល់ ៨នាក់។ ដោយឡែកភ្ញៀវ នៅក្នុងសណ្ឋាគារ ចំនួន ៤នាក់ ត្រូវបាន រកឃើញនៅ រសៀលថ្ងៃនេះ ហើយ ៣នាក់ ក្នុងចំណោមពួកគេ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀត រងរបួសធ្ងន់។

សកម្មភាពសង្គ្រោះ (ទាញយក) ជនរងគ្រោះទាំង ៤នាក់ រហូតមកដល់ម៉ោង ៣ និង២០នាទីរសៀលនេះ ប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានបញ្ចប់ រួចរាល់ហើយ។ គួរបញ្ជាក់ថា ហេតុការណ៍ គ្រោះធម្មជាតិ នេះបង្កឡើងដោយសារ ភ្លៀងធ្លាក់ខ្លាំង៕

បាក់ដីលើ សណ្ឋាគារ នៅឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៨នាក់របួស