អ្នក​បឹងកក់​​៧​គ្រួសារ​ប្ដឹង​អភិបាល​ក្រុង​ភ្នំពេញ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ពលរដ្ឋ​បឹងកក់​ចំនួន​៧​គ្រួសារ ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ពួកគេ​ចោទ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​មន្ត្រី​សាលាក្រុង ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ករណី​ដំណោះស្រាយ​ធ្លី​ពួក​គេ។

ក្នុង​លិខិត​ប្ដឹង​របស់​ពួកគេ ដែល​យក​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​១០ មីនា បាន​បង្ហាញ​ថា សាលាក្រុង​មិន​បាន​ផ្ដល់​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ជូន​ពួកគេ អនុក្រឹត្យ​របស់​រាជ រដ្ឋាភិបាល។

តំណាង​ពលរដ្ឋ​បឹងកក់​៧​គ្រួសារ​អះអាង​ថា ពួកគេ​ទាមទារ​សំណង​ដី​របស់​ពួកគេ​មក​វិញ ៥៣% ប៉ុន្តែ​មន្ត្រី​សាលាក្រុង​យល់​ព្រម​ឲ្យ​ដី​មក​ពួកគេ​វិញ តែ​៥% ឬ ១០% ខណៈ​អ្នក​ទទួល​សំណង​ពី​មុនៗ បាន​រហូត​ដល់ ៥០% ឬ​លើស​នេះ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។