លោក ហ៊ុន សែន ស្នើ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ដោយ​មិន​រើស​អើង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿន​ដល់​គ្រូពេទ្យ​នៅ​កម្ពុជា ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល ជូន​ប្រជាជន​ដោយ​មិន​រើស​អើង​មាន ឬ​ក្រ

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១០ មីនា នេះ លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន មាន​ប្រសាសន៍​សម្តៅ​ដល់​គ្រូ​ពេទ្យ​មួយ​ចំនួន ដែល​មិន​យក​ចិត្ត​ទុក​ដាក់ ព្យាបាល​អ្នក​ក្រ។ ទន្ទឹមនឹង​នេះ​ដែរ លោក ហ៊ុន សែន ប្រកាស​បញ្ជូល​គ្រូពេទ្យ​ឯក​ទេស​ទាំង​អស់ ឲ្យ​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​​រាជការ ចាប់​ពី​ខែ​មេសា តទៅ។

លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ស្នើ​ឲ្យ​ដក​របាំង​ហិរញ្ញ​វត្ថុ នៅ​ពេល​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ បើ​មិន​ដូច្នេះ​ទេ វា​បង្ក​ឲ្យ​មាន​ភាព​អសមធម៌​ចំពោះ​ជន​ក្រីក្រ ដោយ​ប្រជាជន​ទាំង​អស់​ គួរ​ទទួល​បាន​សេវា​សុខភាព​ស្មើ​ៗ​គ្នា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។