មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ទទួលបាន​ថវិកា​សប្បុរស​ពី​កម្មវិធី​ជិះ​កង់ «​ទេសចរណ៍​ជនបទ​»

​សារព័ត៌មាន​ថ្មីៗ និង​ក្រុមហ៊ុន​ទេសចរណ៍ Vana Travel បាន​យក​ថវិកា​ប្រមាណ​ជាង​៣​លាន​រៀល​ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា កាលពី​រសៀល​ថ្ងៃទី​៩ ខែមីនា ដោយមាន​ការចូលរួម​ទទួល​ផ្ទា​ល់ពី​អនុប្រធាន​មន្ទីរពេទ្យ លោក Denis Laurent​។ ថវិកា​នេះ ទទួលបាន​ពី​ព្រឹត្តិការណ៍​ជិះ​កង់ «​ទេសចរណ៍​ជនបទ​» ទៅកាន់​កោះ​ឧកញ៉ា​តី កាលពី​ទិវា​សិទ្ធិនារី​អន្តរជាតិ​។​

​ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​របស់​ពលរដ្ឋ​រស់នៅ​កោះ​ឧកញ៉ា​តី ជាយ​រាជធានី​ភ្នំពេញ និង​ស្វែងរក​មូលនិធិ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា សារព័ត៌មាន​ថ្មីៗ និង​ក្រុមហ៊ុន​ទេសចរណ៍ Vana Travel បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ក្រោម​ប្រធានបទ «​ទេសចរណ៍​ជនបទ​» ជា​លើកដំបូង​។​

​ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​មនុស្ស​ប្រមាណ​៣០០​នាក់ ដែលជា​បុគ្គលិក​ក្រុមហ៊ុន អង្គការ និង​និស្សិត​នៅតាម​សាកលវិទ្យាល័យ ដោយ​ប្រមាណ​៦០​ភាគរយ ចូលរួម​ដោយ​មិនបាច់​ប្រាក់​។ លោក លី រតនា នាយក​គ្រប់គ្រង​អាជីវកម្ម​នៃ​សារព័ត៌មាន បានផ្តល់​របាយការណ៍​ថា ថវិកា​ដែល​ទទួលបាន​ពី​អ្នកចូលរួម មាន​ចំនួន​១៤៤២​ដុល្លារ​អាមេរិក  ហើយ​ថវិកា​១១០០​ដុល្លារ​អាមេរិក ទៀត​បាន​ពី​ដៃ​គួ​ឧបត្ថម្ភ​កម្មវិធី​រួមមាន​ក្រុមហ៊ុន​ខេ​ម​ផេ​ន (CAM-PAINT Manufacturing) សាកលវិទ្យាល័យ​ន័​រ​តុ​ន ក្រុមហ៊ុន​ទឹក​ពិសា​ណាវី ក្រុមហ៊ុន​ផាក​កាហ្វេ ហ្វ៊ូ​ដ​អេ​ន បេ​វើ​រី​ច និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រ៉ូយ៉ាល​ម៉ា​យ​ក្រូ​ហ្វា​យ​នែ​ន ភីអិលស៊ី ។​

មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ទទួលបាន​ថវិកា​សប្បុរស​ពី​កម្មវិធី​ជិះ​កង់ «​ទេសចរណ៍​ជនបទ​»

​ទឹកប្រាក់​ដែល​បាន​ចំណាយ​លើ​កម្មវិធី​ទាំងមូល​អស់​ទឹកប្រាក់ ១៧៤៩,៤០​ដុល្លារ​អាមេរិក ហើយ​ការ​ទួ​ទាត់​នៅសល់ ៧៥២​ដុល្លារ​អាមេរិក (​ស្មើ​៣ ០០០ ៤៨០​រៀល​) ដើម្បី​យកទៅ​បរិច្ចាគ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ដើម្បី​បន្ត​សេវាកម្ម​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥត​បង់ថ្លៃ​៕

​សម្រាប់​រូបភាព​ផ្សេងៗ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សារព័ត៌មាន​ថ្មីៗ


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​