ការិយាល័យ ចរាចរណ៍ជើងគោក បញ្ជូន សាន ប៊ុនធឿន ទៅតុលាការ ក្រោយប្រើពាក្យ មិនសមរម្យ លើថ្នាក់ដឹកនាំ

ភ្នំពេញ ៖ ស្នងការរង ទទួលបន្ទុកការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ  បានសម្រេចបញ្ជូន ឈ្មោះ សាន ប៊ុនធៀន មុខរបរជាសារព័ត៌មាន ទៅព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ក្រោយពីបើកបរមានជាតិស្រវឹង គ្មានលិខិត បញ្ជាក់ត្រឹមត្រូវ ព្រមទាំងប្រើពាក្យសំដី អសុរោះទៅលើថ្នាក់ ដឹកនាំកំពូលៗមួយចំនួន។

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ លោក ចេវ ហាក់ ប្រធានការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានរៀបចំសន្និសីទ កាសែតមួយដើម្បី បង្ហាញមុខ លោក សាន ប៊ុនធឿន នៅការិយាល័យ ចរាចរណ៍ជើងគោក។

តាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា  នៅយប់ថ្ងៃទី៩ ខែមីនា ម៉ោង២២និង៤៣នាទី ត្រង់ចំណុចគោលដៅកំបូល លើផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ គណៈកម្មកាការចម្រុះ បានចុះត្រួតពិនិត្យ ជាតិស្រវឹង ដោយបានឃាត់ម៉ូតូ ១គ្រឿង ម៉ាក HONDA PCX ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សាន ប៊ុនធឿន ភេទប្រុសអាយុ៤៤ឆ្នាំ។ នៅពេលដែលកម្លាំង បានឃាត់ដើម្បី ត្រួតពិនិត្យ បុរសរូបនេះ បានបង្កភាពបាត់ សណ្តាប់ធ្នាប់នៅគោលដៅ ដោយស្រែកឡូឡា ប្រមាថថ្នាក់ដឹកនាំកំពូលៗ ពោលគឺប្រើចរិក ច្រង៉េងច្រង៉ាង អសីលធម៌ ដោយមានចរិកបែបនេះ ទើបកម្លាំងជំនាញ បានបញ្ជូនបុរសរូបនេះ និងម៉ូតូមការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក។

ដោយផ្អែកតាមរបាយការណ៍ចរាចរណ៍ផ្លូវគោក និងការធ្វើតេស្ត ជាតិអាល់កុល ឃើញថា អ្នកបើកបរម៉ូតូ និងរួមដំណើរលើម៉ូតូ មិនពាក់មួក ការពារសុវត្ថិភាព ម៉ូតូគ្មានផ្លាកលេខ (គ្មានលិខិតស្នាម) និងអ្នកបើកបរស្ថិត នៅក្នុងភាពស្រវឹង ដោយមានអាត្រា ជាតិអាល់កុល ០,៦៤Mg/L ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក (ជំពូកទី១០ ទោសបញ្ញត្តិមាត្រា៧៧)៕

ការិយាល័យ ចរាចរណ៍ជើងគោក បញ្ជូន សាន ប៊ុនធឿន ទៅតុលាការ ក្រោយប្រើពាក្យ មិនសមរម្យ លើថ្នាក់ដឹកនាំ

ការិយាល័យ ចរាចរណ៍ជើងគោក បញ្ជូន សាន ប៊ុនធឿន ទៅតុលាការ ក្រោយប្រើពាក្យ មិនសមរម្យ លើថ្នាក់ដឹកនាំ