វីឌីអូ សកម្មភាព ហែលទឹក ស្វែងរកបង្គោល ព្រំដែនខ្មែរ -វៀតណាម របស់ក្រុម លោក សុខ ទូច

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុម អ្នកស្រាវជ្រាវ នៃរាជ្យបណ្ឌិតសភា បានចេញនូវ វីឌីអូឃ្លីបខ្លីមួយ ដោយបង្ហាញពី សកម្មភាពហែលទឹក ដើម្បីស្វែង រុករកបង្គោល ព្រំដែនខ្មែរ-វៀតណាម នាពេលកន្លងមក។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) លោកបណ្ឌិត សុខ ទូច បានលើកឡើងថា “ថ្ងៃនេះក្រុមយើង ហត់ណាស់ ពេញមួយថ្ងៃ ត្រូវហែលឆ្លងចុះឡើង ព្រោះព្រំដែនប្រទេស យើងខ័ណ្ឌដោយ ព្រែកចំងាយ ៤០គីឡូម៉ែត្រ បណ្តោយហើយ ទទឹងប្រវែងពី២០ ទៅ៣៥ម៉ែត្រ”។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោកបណ្ឌិត សុខ ទូច និងក្រុមការងារ ស្រាវជ្រាវ នៃរាជ្យបណ្ឌិតសភា កំពុងតែចុះត្រួតពិនិត្យ មើលបង្គ្រោល មួយចំនួន នៅព្រំប្រទល់ ខ្មែរ-វៀតណាម ហើយក្នុងដំណើរ បេសកកម្មនេះ ក៏មានការចូលរួមពី សំណាក់កងកម្លាំង ប្រដាប់អាវុធ នៅក្នុងតំបន់ ទាំងអស់នោះផងដែរ៕