ម៉ាស៊ីន បូមទឹក ២១គ្រឿង ត្រៀមបូមទឹក សង្រ្គោះស្រូវ ប្រជាកសិករ នៅកំពង់ធំ

ភ្នំពេញ៖ ម៉ាស៊ីនបូមទឹក ខ្នាតមធ្យម ចំនួន២១គ្រឿង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមប្រគល់ជូន មន្ទីធនធានទឹក ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ខណៈឆ្នាំ២០១៦ កម្ពុជា នឹងទទួលរងនូវបាតុភូត Ei Nino ដែលក្តៅខ្លាំង រហូតដល់ចុងខែមិថុនា ធ្វើឲ្យកម្ពុជា ខ្វះខាតទឹកប្រើប្រាស់។

យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក នាថ្ងៃទី១០ មីនា នេះ បានឲ្យដឹងថា «បន្ទាប់ពីបានត្រួត ពិនិត្យលក្ខណៈបច្ចេកទេស និងធ្វើការជួសជុលថែទាំឡើងវិញរួចមក ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម កម្លាំង ៦៥ សេះ ចំនួន ២១ គ្រឿង ត្រូវបានក្រុមការងារក្រសួង ដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ យកទៅប្រគល់ជូនមន្ទីរធនធានទឹក ខេត្តកំពង់ធំ ដើម្បីត្រៀមជួយអន្តរាគមន៍ សង្គ្រោះដំណាំស្រូវរបស់បងប្អូន ប្រជាកសិករ ក្នុងរដូវប្រាំងឆ្នាំនេះ”។

សូមបញ្ជាក់ថា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក បានធ្វើការជួសជុល ម៉ាស៊ីនបូមទឹកចល័ត ខ្នាតមធ្យមជាង ៤០០គ្រឿង ដែលបានប្រើប្រាស់ ពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈ ជួយអន្តរាគមន៍សង្គ្រោះ ស្រូវជូន ប្រជាកសិករ នាពេលខាងមុខផងដែរ៕

ម៉ាស៊ីន បូមទឹក ២១គ្រឿង ត្រៀមបូមទឹក សង្រ្គោះស្រូវ ប្រជាកសិករ នៅកំពង់ធំ

ម៉ាស៊ីន បូមទឹក ២១គ្រឿង ត្រៀមបូមទឹក សង្រ្គោះស្រូវ ប្រជាកសិករ នៅកំពង់ធំ