បុរស៣នាក់ ចង់បំពានលើ នារីវ័យក្មេង ខ្សែក្រវ៉ាត់ខ្មៅម្នាក់នេះ តែលទ្ធផលគឺ ស្មានមិនដល់ (មានវីដេអូ)

អ៊ីស្រាអែល៖ វីដេអូមួយកំពុងតែ ទទួលបានការ ចាប់អារម្មណ៍និង ចែករំលែកតៗគ្នា ពីសំណាក់មនុស្សជាច្រើន ដោយក្នុងនោះគឺបាន បង្ហាញអំពីទិដ្ឋភាព នៃនារីវ័យក្មេងម្នាក់ ប្រើប្រាស់ក្បាច់គុន ដើម្បីទប់ទល់ជាមួយនឹង បុរស៣នាក់ ដែលប៉ងបៀតបៀនមកលើនាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពមួយនេះ កើតឡើងនៅឯទីតាំងបារមួយកន្លែង ក្នុងប្រទេសអ៊ីស្រាអែល ហើយត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព និងយកមកបង្ហោះ នៅលើបណ្តាញអ៊ិនធើណេត កាលពីខែមុនមកម្ល៉េះ ដែលរហូតមកដល់ពេលនេះ វាបានធ្វើឲ្យមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ក្មេងស្រីដែលនៅក្នុង វីដេអូនោះមានឈ្មោះ Gili Ganani អាយុ១៩ឆ្នាំ ហើយនាងជាអ្នក ចេះក្បាច់គុន Krav Maga កម្រិតខ្សែក្រវ៉ាត់ខ្មៅ តែជាចៃដន្យ នៅពេលដែលនាង ទៅកំសាន្តនៅក្នុងបារមួយ នាងក៏បានទទួលការរំខាន ពីសំណាក់បុរសកំហូច នៅទីនោះ ដែលមានបំណងចង់ បំពានទៅលើរូបនាង។

បុរស៣នាក់ ចង់បំពានលើ នារីវ័យក្មេង ខ្សែក្រវ៉ាត់ខ្មៅម្នាក់នេះ តែលទ្ធផលគឺ ស្មានមិនដល់ (មានវីដេអូ)
សកម្មភាពពេលដែល Gili កំពុងប្រើប្រាស់ក្បាច់គុន តទល់ជាមួយបុរសកំហូច៣នាក់ នៅក្នុងបារ

បើយើងមើលតាមវីដេអូ នោះយើងនឹងអាចឃើញថា នៅពេលដែល Gili ដើរកាន់សាឡុងមួយ ដែលមានបុរស៣នាក់ អង្គុយនៅទីនោះ ស្រាប់តែមានបុរសម្នាក់ ក្នុងចំណោមនោះ ស្ទុះមកចាប់នាងតែម្តង ឃើញសភាពបែបនោះ Gili ក៏បានធ្វើការតដៃ និងទះបុរសរូបនោះ ឡើងដាច់ផ្ងារទៅ សាឡុងវិញ ភ្លាមៗនោះបុរស២នាក់ទៀត ដែលត្រូវជាមិត្តភក្តិ ក៏មកជួយ តែត្រូវនាងទះ និងវាយដូចគ្នា ផងដែរ។

ក្រោយពីបញ្ចេញក្បាច់គុន ការពារខ្លួន និងធ្វើឲ្យបុរសទាំង៣នោះ ស្គាល់ថ្នាំខ្លាំងហើយ Gili ក៏ដើរចេញ យ៉ាងសន្សឹម ជាមួយនឹងដបភេសជ្ជៈ របស់នាងដោយមិនមាន ភាពញញើតអ្វីនោះឡើយ។ ជាមួយគ្នានេះដែរ Gili ក៏បានបញ្ជាក់ប្រាប់ថា “វីដេអូមួយនោះ គឺខ្ញុំជាអ្នកបង្ហោះ ក៏ព្រោះតែខ្ញុំចង់បង្ហាញ ឲ្យមនុស្សគ្រប់គ្នាបានដឹងអំពី សារៈសំខាន់នៃ ការចេះក្បាច់គុនការពារខ្លួន សម្រាប់នារីទាំងអស់”។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ មានអ្នកចូលទស្សនា ច្រើនជាង៨លានដង ម្យ៉ាងវិញទៀត Gili ក៏ត្រូវបានមនុស្សជាច្រើន ឲ្យឈ្មោះថ្មីនាងថា «នារីអស្ចារ្យ» ឬក៏ «Superwoman»៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

បុរស៣នាក់ ចង់បំពានលើ នារីវ័យក្មេង ខ្សែក្រវ៉ាត់ខ្មៅម្នាក់នេះ តែលទ្ធផលគឺ ស្មានមិនដល់ (មានវីដេអូ)
Gili Ganani នារីវ័យក្មេងដែលចេះក្បាច់គុន និងត្រូវបានមនុស្សជាច្រើន ហៅថា SuperWoman

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត