សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ រាល់​ការ​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ឬ S7 ពី​ថ្ងៃ​ទី​៧ មីនា ដល់​ថ្ងៃ​ទី​១៨ មីនា ២០១៦ លោក​អ្នក​នឹង​ទទួល​បាន​នូវ Gear VR មួយ​គ្រឿង​ពី​ក្រុមហ៊ុន​សាម​សុង​ដោយ​ឥត​គិតថ្លៃ ជាមួយនឹង​អត្រា​ការ​ប្រាក់​០% ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អុ​ី​អន សម្រាប់​អតិថិជន​ដែល​ជ្រើសរើស​ការ​បង់​រំលស់ ។

ការ​ផ្តល់​ជូន​ពិសេស​នេះ មាននៅ​ហាង​លក់​ទូរស័ព្ទ​ដៃ​តែ​៤​ប៉ុណ្ណោះ​ក្នុង​រាជធានី​ភ្នំពេញ គឺ ហាង​នី​កា​បូកគោ ហាង​អប្សរា​ផ្សារ​ដេប៉ូ ហាង KIDis​ផ្សារ​ធំ​ថ្មី និង​ហាង KIDis ព្រះ​មុន្នី​វង្ស ។

លោក​អ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ​នេះ នៅ​ក្នុង​កម្មវិធី​ដាក់​លក់​ជា​ផ្លូវការ​របស់​ទូរស័ព្ទ​សាម​សុង Galaxy S7 edge និង S7 នៅ​ផ្សារ​ទំនើប សុរិយា នា​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ ។

ទូរស័ព្ទ Galaxy S7 មាន​អេ​ក្រង់​ទំហំ​រហូត​ដល់​ទៅ​៥,១​អីុ​ញ ហើយ​ទូរស័ព្ទ Galaxy S7 edge មាន​អេ​ក្រង់​ទំហំ​រហូត​ដល់​ទៅ ៥,៥ អី​ុ​ញ​។ លក្ខណសម្បត្តិ​ខ្លះ​ៗ​របស់​ទូរស័ព្ទ​ទាំង​ពីរ​នេះ មាន​ដូច​ជា hybrid Slot ដែល​អាច​ដាក់​ស៊ី​មកា​ត​២ ឬ​ស៊ី​មកា​ត​១ និង​មេ​ម៉ូ​រី​រហូត​ដល់​២០០GB អាច​ការពារ​ការ​ជ្រាប​ទឹក និង​ធូលី ដោយ​មាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ​តែ​ម្តង កា​ម៉េ​រា Dual Pixel ជាមួយនឹង Aperture 1.7 និង​សាក​ថ្ម​បាន​លឿន​ទោះជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ ។

នេះ​គ្រាន់តែ​ជា​ចំណុច​ពិសេស​ៗ​មួយ​ចំនួន​របស់​សាម​សុង Galaxy S7 edge និង S7 តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ជ្រាប​ច្បាស់​ថា​តើ​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូ​ឌែ​ល​នេះ​អស្ចារ្យ​ប៉ុនណា​នោះ លោក​អ្នក​អាច​កុម្ម៉ង់​ទិញ​នៅ​តាម​ហាង​ដែល​បាន​កំណត់​ខាងលើ ៕