ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​ជនជាតិ​វៀតណាម ដែល​ជា​ប្រពន្ធចុង​​​​បាន​ផ្ទុះ​កំហឹង​​ទៅ​តាម​រករឿង​ស្ត្រី​ប្រពន្ធដើម​ដល់ផ្ទះ​ និង​ទាស់ទែង​​គ្នា​បែក​​ផ្សែង បន្ទាប់​ពី​ស្ត្រី​​ប្រពន្ធដើម​ បាន​យក​រូប​​ថតបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ មីនា ២០១៦ ​ហើយ​ពួក​គេ​ទាំង​​៣នាក់ (ប្រពន្ធដើម​ ប្រពន្ធចុង និងប្តី​) ​នាំ​គ្នា​ទៅ​កាន់​ស្នាក់​ការ​​ប៉ុស្តិ៍​ទួល​សង្កែ​ ដើម្បី​សម្រប​សម្រួល ​។

ស្ត្រី​ជា​​ប្រពន្ធដើម​ឈ្មោះ​ពេជ្រ ច​ន្ធី ​អាយុ​៣០​ឆ្នាំ ជនជាតិវៀតណាម និងជាអ្នក​​ដើរ​​ធ្វើ​ក្រចកតាម​ផ្ទះ ​ស្នាក់​នៅផ្ទះ​ជួល​​ក្នុងភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​​ស្សី​កែវ ។​ ចំណែក​ប្តី​ឈ្មោះភឿ​ង ​អាយុ​៣៥​ឆ្នាំ ​ជា​​ជាងសំណង់​ ។ រីឯ​ស្ត្រី​​ប្រពន្ធចុង​ឈ្មោះ​ស្រី​មី​ អាយុ​២៥​ឆ្នាំ​ ជនជាតិវៀតណាម ស្នាក់​នៅ​ភូមិ​ផ្សារ​​តូច សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សី​កែវ​ ។

តាមព័ត៌មាន​ឱ្យ​​ដឹង​ថា ការ​ឈាន​​ដល់​ទាស់ទែង​​គ្នានេះ គឺ​បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធដើម​ បាន​បង្ហោះ​រូបភាព​ស្ត្រី​ជា​ប្រពន្ធចុង ​ដោយមាន​រូប​​ ​ប្តីផងដែរបាន​​ចោទ​​ថា ​ប្រុស​ខូច​ មាន​ស្ត្រី​ច្រើន​ ​។

តាម​ព័ត៌មាន​​ឱ្យ​​ដឹងទៀត​​ថា ស្ត្រី​ជា​ប្រពន្ធ​ដើម ​​បាន​​រៀប​ការ​ជាមួយ​បុរស​ជា​​ប្តី​ប្រមាណ​​១០​ឆ្នាំមក​ហើយ ដោយ​មានកូន​ប្រុស​ម្នាក់ ​អាយុ​៩​ឆ្នាំ​ ។​ ប្រមាណ​២​ឆ្នាំនេះ ២​នាក់​ប្តី​-ប្រពន្ធក៏​បាន​លែងលះ​​គ្នា ដែល​ការ​លែង​គ្នា​នេះ​ពុំ​មាន​អាជ្ញាធរ​ដឹង​ឮ ​និង​មាន​សាលក្រម​ពី​តុលា​ការ​​ឡើយ ។​ ក្រោយមក​ បុរស​ជា​ប្តីក៏​​ទៅ​មាន​ស្នេហា​ជាមួយ​ស្ត្រី​ថ្មី​ប្រមាណ​៤​ខែ ហើយ​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី-​ប្រពន្ធ​។

ហើយ​នៅ​ថ្ងៃ​ទី​៨​ មី​នា ស្ត្រី​ជា​ប្រពន្ធដើមក៏​​​ទូរស័ព្ទ​ទៅ​កូន​នៅ​​ប្រទេស​វៀតណាម​មិន​ចូល ក៏​បាន​ទូរស័ព្ទ​មក​ប្តី ខណៈ​​នោះ​ត្រូវស្ត្រី​​ជា​ប្រពន្ធចុង​​នៅ​ក​ក្បែរ ​បាន​ទាញ​ទូរស័ព្ទ​និយាយ​​ថា ឈប់​ទាក់ទង​ប្តី​គាត់​ ហើយក៏​​បាន​ទាស់ទែង​គ្នា​បែកផ្សែង ​។ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ដើម​ ​បាន​យក​រូប​ថត​នាង​​មួយ​សន្លឹក​ និង​រូបថត​អតីត​ប្តី​ថត​ជាមួយ​ប្រពន្ធ​ក្រោយ​មួយ​សន្លឹក​ ព្រមទាំង​រូបថត​ប្តី​ថត​ជាមួយ​​មិត្ត​ស្រី​ ក្នុង​កម្មវិធី​មួយ​សន្លឹក​​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយ ​សរសេរ​ថា​ «បង​ភឿ​ង​មានប្រពន្ធ​​ច្រើន​ណាស់​» ហើយ​​ត្រូវ​មិត្ត​ភ​ក្តិ​​ស្ត្រី​ជា​​ប្រពន្ធ​ចុងឈើ​ញ​ មក​ប្រា​ប់ក៏​ផ្ទុះ​កំហឹង ទៅ​រករឿង​ដល់​ផ្ទះ​​ឈ្លោះ​គ្នា​បែកផ្សែង​ ។

​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មីនា ពួក​​គេ​ទាំង​៣​នាក់​​​បាន​នាំ​គ្នា​ទៅ​ស្នាក់​ការ​ប៉ុស្តិ៍​ទួល​សង្កែ​ ។ ​ដោយ​បុរស​ជា​ប្តី​ ក៏​បាន​ឯកភាព​លែងលះ​គ្នា​ជាមួយ​​ប្រពន្ធដើម និងឱ្យ​​ឈប់​ទាក់ទង​គ្នា ដែល​​​ជា​​​ហេតុ​នាំឱ្យ​​ស្នេហ៍​​ប្រេះឆា ​ហើយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​៕