ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១០​ ​មីនា បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​​ជន​​សង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់់​ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ត​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​ជួញដូរ​​​សារធាតុ​​​ញៀន​ ។

យុវជនសង្ស័យ​ទាំង​២នាក់​​ខាង​លើ​នេះ ​ម្នាក់​ ឈ្មោះ​ សុខ លី​ន ​អាយុ​២៥​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាក​ដ និង​ម្នាក់​ទៀត​ ឈ្មោះ​ គឹ​ម សុង​ហៃ អាយុ​២៣ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀលថ្ងៃ​ទី​៧ មីនា ២០១៦ សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន១​ករណី ​ដែល​បាន​ធ្វើ​ឡើង​នៅផ្ទះ​សំណាក់​ខាំ​ហ្វ​ត​ហោ​ស ស្ថិត​នៅផ្ទះ​លេខ​២២A ផ្លូវ​លេខ​​១១២ សង្កាត់​ផ្សារ​ដេប៉ូ៣​ ខណ្ឌទួលគោក ​ឃាត់​ខ្លួន​ជន​សង្ស័យ​​២នាក់​ ​និង​ដក​ហូត​​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​៦​កញ្ចប់ ស្មើ​​នឹង​កន្លះ​គីឡូក្រាម និង​ជញ្ជីង​​២​ ព្រមទាំង​ឧបករណ៍ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់ បាន​រៀបរាប់​ឲ្យ​ដឹង​ថា គ្រឿងញៀនដែល​សមត្ថកិច្ច​ដកហូត​ប្រមាណ​កន្លះ​គីឡូក្រាម និង​ជញ្ជីង​២​នោះ មិនមែន​ជា​របស់​ពួក​​គេ​ទេ ។ ជនសង្ស័យ​បា​នប​ដិ​សេធថា ពួក​គេ​ពិតជា​បាន​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​ខាងលើ​នោះ​ស្នាក់​នៅ​មែន គឺ​នៅ​ជាន់​ទី​៣ តែ​មិន​បានដឹង​ថា​ នៅ​ក្នុង​បន្ទប់​នោះ​មាន​ថ្នាំញៀន​​នោះ​ទេ ។

​ទោះ​បី​ជា​​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​​នៅ​សាលាដំបូងថា​ ថ្នាំ​ញៀនពិតជា​នៅ​ក្នុង​បន្ទ​ប់​​របស់​ខ្លួន ខណៈ​ពេល​សមត្ថ​កិច្ច​ទៅ​ឆែកឆេរ​រក​ឃើញ​នៅ​ទីនោះ ដែល​ខាងលើ​នេះ​គ្រាន់តែ​ជា​ចម្លើយ​ដោះសារ​ប៉ុណ្ណោះ ៕