សន វិជ្ជបុត្រ ឡើង​យន្ត​ហោះ​ទៅ​ច្រៀង​រក​លុយ​ជួយ​គន្ធ​បុប្ផា​មុន​នេះ

មុន​នេះ​បន្តិច​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M សន វិជ្ជបុត្រ និង​តារា​ស្រី ២ នាក់​ទៀត ទើប​បាន​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ស្វែង​រក​ថវិកា​មក​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ថែម​ទៀត។

ក្នុង​ឱកាស​នោះ ក៏​មាន​សិល្បករ​រួម​អាជីព​ចូលរួម​ជួន​ដំណើរ​ផង​ដែរ។ តារា​ខាង​លើ​បាន​ប្រាប់​មុន​ចាកចេញ​ថា នេះ​ជា​លើក​ដំបូង​សម្រាប់​រូប​គេ​ក្នុង​ការ​ច្រៀង​នៅ​អូស្ត្រាលី​តាម​សមាគម​នៅ​ទី​នោះ ជា​ហេតុ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​ភាព​ជោគជ័យ​កម្រិត​ណា​នោះ​ទេ អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង។ រូប​គេ​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​រួចរាល់ ហើយ​នឹង​យក​ថវិកា​ទទួល​បាន​លៃលក​ជួយ​ដល់​ជន​ក្រីក្រ និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​៕