អវយវៈ សិប្បនិមិត្ត​ផលិត​ក្នុង​ស្រុក ផ្ដល់​ក្ដី​សង្ឃឹម​ ដល់​ជន​ពិការ​កម្ពុជា​រាប់​ពាន់​នាក់ ​

ជន​ដែល​បាត់បង់​កាយសម្បទា​នៅ​កម្ពុជា ជា​ធម្មតា​ពុំ​ទទួល​បាន​ព័ត៌មាន ដូច​មនុស្ស​ទូទៅ​នោះ​ទេ តួ​យ៉ាង​ ដូច​ជា​ សកម្មភាព​រើស​អើង សកម្មភាព​កម្សាន្ត ឬ​កីឡា​ជា​ដើម ​ដូច្នេះ​ការ​បង្កើត​អវយវៈ សិប្បនិមិត្ត​​ក្នុង​ស្រុក​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់ជួយ​ដល់​​ជន​ពិការ ហើយ​ក៏​ជា​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​ពួក​គាត់​ ផង​ដែរ។

 

អវយវៈ សិប្បនិមិត្ត​ផលិត​ក្នុង​ស្រុក ផ្ដល់​ក្ដី​សង្ឃឹម​ ដល់​ជន​ពិការ​កម្ពុជា​រាប់​ពាន់​នាក់   ​

 

អ្នក​ស្រី ជួន សារត្ន័ ជា​ប្រធាន​ផ្នែក​បណ្ដុះបណ្ដាល​បច្ចេកទេស​ផលិត​អវយវៈ សិប្បនិមិត្ត និង​រណប​កម្ពុជា បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ជន​ពិការ​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​ និង​ មាន​ឱកាស​អាច​បម្លាស់ទី​ដូច​បុគ្គល​ធម្មតា​បាន ពោល​គឺ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត ឬ​ធ្វើ​សកម្មភាព​ផ្សេងៗបាន ​ខាង​គ្លីនិក​ស្ដារ​លទ្ធភាព​កម្ម​មាន​ផ្ដល់​ជូន​នូវអវយវៈ សិប្បនិមិត្ត​ដោយ​​ឥត​គិត​ថ្លៃ ដែល​របស់​ទាំង​អស់​នោះ​ផលិត​នៅ​ក្នុង​ស្រុក​យើង​។

 

អវយវៈ សិប្បនិមិត្ត​ផលិត​ក្នុង​ស្រុក ផ្ដល់​ក្ដី​សង្ឃឹម​ ដល់​ជន​ពិការ​កម្ពុជា​រាប់​ពាន់​នាក់   ​

 

 

អ្នក​ស្រី​ក៏​បាន​បន្ត​ទៀត​ថា ការ​ផលិត​អវយវៈ សិប្បនិមិត្ត​នេះ យើង​មិន​មែន​ផលិត​ដោយ​ខ្លួន​ឯង​ទាំង​អស់​នោះ​ទេ ពោល​ គឺ​តែ​ផ្នែក​ណាមួយ​ប៉ុណ្ណោះ​ដូចជា បំពង់​ជើង​ជ័រ ប្រអប់​ដៃ​ជ័រ ស្បែក​សម្រាប់​ទ្រាប់​លើ​បំពង់​ជ័រ ​នៃ​ប្រអប់​ជើង ឬ ជង្គង់​ជា​ដើម ដោយ​ឡែក​សម្រាប់​ជើង​ទម្រ​ជា​ដែក ឬ សារធាតុ​ស៊ីលីកូន ​អាច​បញ្ជា​​ទិញ​ពី​ក្រៅ​ប្រទេស ឬ​ទទួល​បាន​តាម​រយៈ​ដៃ​គូ​សហការ ​ដែល​នៅ​តាម​បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប ​ជា​ដើម។

 

ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ នេះ​ខាង​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ច្បាប់​ថ្មី ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដើម្បី​ផ្ដល់​​លក្ខណៈ​ងាយ​​ស្រួល​ដល់​ជន​ពិការ​ផង​ដែរ។

 

សូម​ទស្សនា​វីដេអូ ​​អវយវៈ សិប្បនិមិត្ត​ដែល​បង្កើត​នៅ​ក្នុង​ស្រុក

 

 

 

អត្ថបទ៖ រក្សា

រូបថត៖ ទូរសព្ទដៃ