អគ្គីភ័យ​កំពុង​ឆេះ​រោងចក្រ​មួយ​កន្លែង​នៅ ជិត​បុរី​សែន​មនោរម្យ សង្កាត់​ចោមចៅ

នៅ​ប៉ុន្មាន​នាទី​មុន​នេះ ភ្នាក់ងារ​របស់ CNC បាន​រាយការណ៍​ថា អគ្គីភ័យ​បាន​ឆាបឆេះ​រោងចក្រ​ប្រអប់​បាយ​មួយ​កន្លែង​ នៅ​ជិត​បុរីសែន​មនោរម្យ​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

 

ភ្នាក់ងារ​នៃ​ស្ថានីយ​ទូរទស្សន៍​ CNC បាន​រាយការណ៍​តាម​រយៈ​វីដេអូ​ឃ្លីប ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Page TVFB ឲ្យ​ដឹង​ថា សមត្ថកិច្ច កម្លាំង​ពន្លត់​អគ្គិភ័យ បាន​យក​ចិត្ត​ទុក​នៅ​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​មួយ​នេះ។ ប៉ុន្ដែ អ្នក​រាយការណ៍​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​ឆាបឆេះ​រោង​ចក្រ​នោះ​ទេ គ្រាន់តែ​និយាយ​ថា នៅ​ក្នុង​រោងចក្រ​នេះ មាន​ធុង​ហ្គាស​ដ៏​ធំ​នៅ​ក្នុង​នោះ។

 

អគ្គីភ័យ​កំពុង​ឆេះ​រោងចក្រ​មួយ​កន្លែង​នៅ ជិត​បុរី​សែន​មនោរម្យ សង្កាត់​ចោមចៅ