អ្នកគាំទ្រ ខាន់ ជេមស៍ ស្រក់ទឹកភ្នែករហាម ក្រោយបានជួប Idol ផ្ទាល់

ភ្នំពេញ៖ ជាធម្មតាទេ សម្រាប់អ្នកសិល្បៈនីមួយៗ ដែលមានអ្នកគាំទ្រ របស់ខ្លួនរៀងៗខ្លួន ប៉ុន្តែអ្វីដែល គេចាប់អារម្មណ៍នោះ គឺប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បានបង្ហាញ អារម្មណ៍រំភើប និងមានមោទនភាពលើខ្លួនឯង ខណៈដែលលោកមានអ្នកគាំទ្រម្នាក់ ស្រលាញ់លោកជាខ្លាំង គ្រាន់តែជួបលោកផ្ទាល់សោះ ក៏ស្រក់ទឹកភ្នែកមិនឈប់ ព្រោះអារម្មណ៍រំភើប ពេលបានជួប Idol ផ្ទាល់ ។

រូបថតមួយសន្លឹកដែល តារាចម្រៀង លោក ខាន់ ជេមស៍ បានបង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួន ដោយតាមរយៈរូបនេះ លោកបានសរសេរបង្ហាញ អារម្មណ៍ពិតរបស់ខ្លួនថា « ខ្ញុំបាទពិតជាមិននឹកស្មានថា មានអ្នកគាំទ្រ ខ្ញុំដល់ថ្នាក់នឹងសោះ គាត់បាននិយាយប្រាប់ខ្ញុំថា គាត់ចង់គាំងបេះដូងហើយ គាត់រំភើបខ្លាំងណាស់ ពេលដែលបានជួបខ្ញុំ រហូតដល់ហូរទឹកភ្នែក ខ្ញុំចង់ប្រាប់ប្អូនស្រីថា ខ្ញុំក៏សប្បាយចិត្ត ដែលមានអ្នកគាំទ្រខ្ញុំ ខ្ញុំបាទសូមអរគុណដល់ប្អូនស្រី ដែលបានគាំទ្របង ហើយខ្ញុំបាទក៏សូមអរគុណ ទៅដល់ប្រិយមិត្ត ទាំងអស់គ្នាផងដែរ ដែលបានគាំទ្រដល់ខ្ញុំបាទ » ។

ជាទូទៅសម្រាប់អ្នកសិល្បៈ អ្នកគាំទ្រគឺជាឳសថ ពិសេសសម្រាប់ពួកគេ ព្រោះថាបើបានឃើញស្នាមញញឹម ភាពសប្បាយរីករាយរបស់អ្នកគាំទ្រ គឺពួកគេមិនហត់នឿយទេ ហើយសម្រាប់អ្នក សិល្បៈភាគច្រើន គឺសុទ្ធសឹងតែមាន អ្នកគាំទ្ររបស់ពួកគេ វាជារឿងធម្មតា ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺតារាចម្រៀង លោក ខាន់ ជេមស៍ ជាតារាដែលមាន សំណាងជាងគេ ព្រោះថាគ្រាន់តែអ្នកគាំទ្រ បានជួបលោកផ្ទាល់ ក៏សម្រក់ទឹកភ្នែក ព្រោះអារម្មណ៍រំភើប វាពិតជារឿងមួយ ដែលនឹកស្មានមិនដល់មែន ៕