សម្ដេច ហេង សំរិន ព្រម​តាម​សំណើ​លោក អុំ សំអាន ឲ្យ​សម្ដេច ហ៊ុន សែន បំភ្លឺ​រឿង​ដី​សម្បទាន​កងទ័ព​វៀតណាម​

​ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន បាន​យល់ព្រម​តាម​សំណើ​របស់លោក អុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺ​ករណី​រឿង​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​កងទ័ព​ប្រជាជន​វៀតណាម នៅ​ខេត្ត​រតនគីរី​។​

​ខុសពី​រាល់ដង​ដែល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​សម្បទាន និង​បញ្ហា​ព្រំដែន​ត្រូវបាន​ច្រានចោល​ដោយ​ប្រធានរដ្ឋសភា​។ លិខិត​របស់លោក អុំ សំអាន កាលពី​ថ្ងៃទី​០៤ មីនា ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បំភ្លឺ​រឿង​ដី​សម្បទាន​នេះ ត្រូវ​បានសម្ដេច ហេង សំរិន ចុះហត្ថលេខា នៅ​ថ្ងៃទី​០៩ មីនា បាន​បញ្ជូនទៅ​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយបំភ្លឺ​រឿង​ដី​សម្បទាន​ដែល​កងទ័ព​ប្រជាជន​វៀតណាម​កំពុង​គ្រប់គ្រង ។​

​ក្នុង​លិខិត​លោក អុំ សំអាន ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​បំភ្លឺ​រឿង​ដី​ជិត​៤​ម៉ឺន​ហិត​តា​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​នោះ បាន​ចោទ​ជា​សំនួ​រថា ហេតុអ្វី​បានជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួលបាន​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្តរតនគិរី​? តើ​មាន​វត្តមាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជន​វៀតណាម​នៅ​ខេត្តរតនគិរី​ឬទេ​?  តើ​រាជរដ្ឋាភិបាល​មាន​គម្រោង​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​នៅ​ខេត្តរតនគិរី​ឬទេ​?​ទាំងនេះ​ជា​សំនួរ ដែល​លោក អុំ សំអាន ស្នើ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​តាម​គោលការណ៍ ដែល​មានចែង​ក្នុង​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ​។

​លោក អ៊ុំ សំអាន ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​កាសែត​Cambodia Daily ដែល​ចុះផ្សាយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥​ថា កងទ័ព​ប្រជាជន​វៀតណាម​ទទួលបាន​ការគ្រប់គ្រង​ទំហំ​៣៩៥៨៤​ហិកតា នៅ​ខេត្តរតនគិរី ដោយសារ​មានការ​លក់ដូរ​និង​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ទៅ​ឲ្យ​ពួក​មេ​បញ្ជា​កងពល​លេខ​១៥​នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ សម្ដេច ហេង សំរិន ធ្លាប់បាន​បដិសេធ​លិខិត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្ដង​ហើយ ដែល​ស្នើសុំ​ឲ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​កងទ័ព​ប្រជាជន​វៀតណាម​នេះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​