{Breaking News} អគ្គិភ័យឆាបឆេះ រោងចក្រសែនមនោរម្យ ផលិតប្រអប់បាយ ក្នុងខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)

ភ្នំពេញ៖ អគ្គិភ័យបាននឹងកំពុងឆាបឆេះ រោងចក្រមួយកន្លែង មានយីហោ សែនមនោរម្យ ផលិតប្រអប់បាយ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ។

នៅពេលនេះ សមត្ថកិច្ច រួមនិងអាជ្ញាធរមូលដ្ឋាន កំពុងជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ។ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះ នៅឡើយទេ ។

បើតាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តពន្លត់ជាច្រើនគ្រឿង បានបញ្ជូនទៅអន្តរាគមន៍ ហើយនៅនៅម៉ោងប្រមាណ ៤រសៀលនេះដែរ ក្រុមពន្លត់ និងអាជ្ញាធរ បាននិងកំពុងព្យាយាម បាញ់ទប់ស្កាត់អគ្គិភ័យកុំឲ្យារាលដាល ឆេះដល់បំពុងហ្គាសធំ ដែលនៅកណ្តាលរោងចក្រ ក្លាយក្រែងមានគ្រោះថ្នាក់ កាន់តែធំ៕

{Breaking News} អគ្គិភ័យឆាបឆេះ រោងចក្រសែនមនោរម្យ ផលិតប្រអប់បាយ ក្នុងខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)
{Breaking News} អគ្គិភ័យឆាបឆេះ រោងចក្រសែនមនោរម្យ ផលិតប្រអប់បាយ ក្នុងខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)
{Breaking News} អគ្គិភ័យឆាបឆេះ រោងចក្រសែនមនោរម្យ ផលិតប្រអប់បាយ ក្នុងខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)

ឆេះរោងចក្រប្រអប់បាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត