How to Be Single ភាពយន្តដំបូងដែល បង្ហាញពីគុណសម្បត្តិ នៃការនៅលីវ

ភ្នំពេញ៖ ធ្លាប់តែបានទស្សនា ជាមួយនឹងខ្សែភាពយន្ត បែបវិទ្យាសាស្ត្រ បែបភ័យរន្ធត់ គំនូរជីវចលផ្សេងៗ មែនទេ? ក្នុងខែមីនានេះ ខ្សែភាពយន្ត How to Be Single នឹងនាំអារម្មណ៍ ទស្សនិកជនទាំងអស់ មកទស្សនានូវភាពយន្ត ប្រភេទមនោសញ្ចេតនា បែបកំប្លែង ដែលកើតទ្បើងនូវ ក្នុងពិភពលោកបច្ចុប្បន្ន ដ៏ទាន់សម័យរបស់ យើងនេះវិញម្តង។ តើការនៅលីវ គឺជាបញ្ហាចោទ យ៉ាងសំខាន់នៅក្នុង សង្គមបច្ចុប្បន្នមែនទេ? How to Be Single នឹងបង្ហាញពីសកម្មភាព របស់តួអង្គសំខាន់ៗចំនួន ៤ នាក់ដែលពួកគេទាំង៤ សុទ្ធតែមានបញ្ហា ទាក់ទងទៅនឹង ទំនាក់ទំនងស្នេហា របស់ពួកគេ ដែលធ្វើឲ្យពួកគេត្រូវធ្វើ ការសម្រេចចិត្តថាតើ ពួកគេគួរតែនៅលីវ រឺក៏យ៉ាងណា? ទោះបីជាការសម្រេចចិត្តនេះ អាចខុសរឺត្រូវក៏ដោយ។

How to Be Single ជាខ្សែភាពយន្តដែល ផលិតដោយផលិតកម្ម Warner Bros ដែលដឹកនាំដោយលោក Christian Ditter និងចូលរួមសម្តែង ដោយតារាល្បីឈ្មោះ ក្នុងហូទ្បីវូដជាច្រើនដូចជា Dakota Johnson ដែលទទួលបានភាព ល្បីល្បាញកាលពី ក្នុងខ្សែភាពយន្ត Fifty Shades of Grey នឹងសម្តែងជាតួអង្គ Alice ជានារីខកស្នេហ៍ ដែលព្យាយាមយកការ សប្បាយដើម្បីមកបំបាត់ទុក្ខ។ Rebel Wilson ដែលធ្លាប់សម្តែង នៅក្នុងខ្សែភាពយន្ត Pitch Perfect & Pitch Perfect 2 នឹងសម្តែងជាតួអង្គ ដែលមិនខ្វល់នឹងរឿងស្នេហា ទោះបីជាក្នុងកាលៈ ទេសៈណាក៏ដោយ។

How to Be Single ផ្តោតទៅលើតួអង្គ សំខាន់ដូចជា Alice, Robin, Lucy, Meg, Tom និង David ដែលពួកគេទាំង អស់សុទ្ធតែជាអ្នកនៅលីវ។ ហើយពួកគេទាំង ប៉ុន្មាននាក់នេះ ប្រឈមនឹង ស្ថានភាពតែមួយគឺ ត្រូវរៀនធ្វើជាអ្នក នៅលីវក្នុងពិភពដែល និយមន័យស្នេហ៍រីក សុះសាយឥតឈប់ឈរ។ ចង់គេងក្នុងទីក្រុង ដែលមនុស្សម្នាចូលចិត្ត សប្បាយពេលរាត្រី មិនជាការសប្បាយប៉ុន្មានទេ។

ចង់ដឹងថា ការនៅលីវមានអារម្មណ៍ បែបណាខ្លះសម្រាប់ មនុស្សដទៃទៀត How to Be Single កំពុងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ត ដែលនៅជិតអ្នក៕

How to Be Single ភាពយន្តដំបូងដែល បង្ហាញពីគុណសម្បត្តិ នៃការនៅលីវ

How to Be Single ភាពយន្តដំបូងដែល បង្ហាញពីគុណសម្បត្តិ នៃការនៅលីវ