ក្រសួងធនធានទឹក ស្តារព្រែកធម្មជាតិ មេស្រុក ខេត្តកណ្តាល ជិត៥.០០០ម៉ែត្រ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានស្តារព្រែក ធម្មជាតិ មេ ស្រុក ប្រវែងប្រមាណជិត ៥.០០០ ម៉ែត្រ ដែលមានឥទ្ធិពល ទៅលើដីស្រែ របស់បងប្អូន ប្រជាពលរដ្ឋ ប្រមាណ២០០ហិតា ហើយនិងសាងសង ផ្លូវលំអមសងខាង ព្រែកប្រវែង ជិត១០.០០០ម៉ែត្រ។

យោងតាម ទំព័រហ្វេសប៊ុករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្រដឹងថា “សកម្មភាពគ្រឿងចក្រ របស់ក្រសួង កំពុងស្តារព្រែកធម្មជាតិ មេស្រុក ស្ថិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ប្រវែង ៤.៧០០ ម៉ែត្រ ដើម្បីនាំទឹកពី ទន្លេបាសាក់ ទៅស្រោចស្រពដីស្រែ របស់បងប្អូន ប្រជាកសិករ ជាង ២០០ ហិកតា ។ ទន្ទឹមនឹងការស្តារ ព្រែកធម្មជាតិនេះ ក្រសួង ក៏កំពុង សាងសង់ផ្លូវលំអម សងខាងព្រែក សរុបប្រវែង ៩.២០០ ម៉ែត្រ ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋនៅ តំបន់នោះផងដែរ”៕