អជ្ញាធរខេត្តបើក សិក្ខាសាលា ផ្សព្វផ្សាយនិងធ្វើការវាយតំលៃ នៃទីក្រុងស្អាត ដល់មន្ត្រីស្រុក ក្រុងទាំង៩

ខេត្តបន្ទាយមានជ័យ ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាមួយ ស្តីពីការផ្សព្វផ្សាយនិងធ្វើការវាយតំលៃ អំពីទីក្រុងស្អាតថ្នាក់ខេត្ត លើស្តង់ដា សាលាស្អាត ស្តង់ដាផ្សារស្អាត និងទីក្រុងស្អាត ក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រីចាន់ថេងអភិបាលក្រុងសិរីសោភ័ណ លោកឈើយចាន់ណា ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប្រធានផ្សារ  មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត មន្ត្រីក្រុងស្រុកទាំង៩ សាខាសាកលវិទ្យាល័យទាំង៤វិទ្យាល័យបានចូលរួមសរុបចំនួន៣៤០នាក់។

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោក ឈើយ ចាន់ណា បានថ្លែងថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងធ្វើការវាយតំលៃទីក្រុងស្អាត សាលាស្អាត និងផ្សារស្អាតនោះមានគោលបំណងដើម្បីជំរុញគ្រប់សាលារៀន ផ្សារទាំងអស់ឆ្ពោះទៅរកភាពបៃតង និងមានបរិស្ថានស្អាត ព្រមទាំងអាចបញ្ជ្រាបចំណេះដឹងទៅដល់ អាជីវករ និងអតិភិជនឲ្យមានការយល់ដឹងទៅលើការថែរក្សា បរិស្ថាន និងផលប៉ះពាល់ក្នុងការប្រើ ប្រាស់ថង់ប្លាស្ទិចនិងចង់បណ្តុះគំនិតឲ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថាន។

លោកបានបញ្ជាក់ថាក្នុងសិក្ខាសាលនេះផងដែរក៏ចង់បណ្តុះផ្នាត់គំនិតរបស់សិស្សនុសិស្ស និស្សិត និងយុវជនជំនាន់ក្រោយឲ្យបាន យល់ដឹងពីការថែរក្សា និងការពារបរិស្ថានដែលនៅជុំវិញខ្លួនឲ្យបានស្អាតល្អ និងឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដែលបណ្តាលមកពីបរិស្ថានមិនល្អ និងបណ្តុះគំនិតប្រជា ពលរដ្ឋឲ្យបានយល់ដឹងអំពីអត្ថប្រយោជន៍និងផលប៉ះពាល់ក្នុងការទុកដាក់កាកសំណល់ ផលប៉ះពាល់នៃការថង់ប្លាស្ទិចនិង ឲ្យបានយល់អំពីអត្ថប្រយោជន៍ដើមឈើ។

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្តថា ការប្រឡងប្រណាំងទីក្រុងស្អាត ផ្សារស្អាត និងសាលាស្អាតនោះប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចូលរួមមើល អំពីផលប៉ះពាល់បរិស្ថានដូចជា ត្រូវចូលរួមដើររើសថង់ប្លាស្ទិចនិងសំរាមនៅទីប្រជនជុំវិញផ្ទះនិងនៅតាមទីសាធារណះយកទៅដាក់ចូលក្នុងធុងសំរាម ប្រមូលដុតឲ្យបានស្អាត ប្រមូលសំរាមវិចខ្ចប់ឲ្យបានស្អាតយកទៅដាក់ក្នុងធុងសំរាម ដើម្បីឲ្យរថយន្តដឹកសំរាមយកទៅចាក់ចោលនៅទីវាលចាក់សំរាមជាដើម។

លោកបន្តថា ស្តង់ដាសាលានិងផ្សារស្អាត លុះត្រាណាតែសាលានិងផ្សារនោះ ពុំមានសំរាមនៅជុំវិញសាលានិង ផ្សារត្រូវចេះគ្រប់គ្រងកាកសំណល់រឹងរាវ ឲ្យបានល្អត្រូវចេះថែរក្សាបរិស្ថាន ធ្វើយ៉ាណាថែរក្សានូវភាពបៃតងជានិច្ច ។ ដើម្បីឲ្យខេត្តបន្ទាយមានជ័យ ទទួលបានរំដួល៣ទងផ្នែកទីក្រុងស្អាត៕

អជ្ញាធរខេត្តបើក សិក្ខាសាលា ផ្សព្វផ្សាយនិងធ្វើការវាយតំលៃ នៃទីក្រុងស្អាត ដល់មន្ត្រីស្រុក ក្រុងទាំង៩

អជ្ញាធរខេត្តបើក សិក្ខាសាលា ផ្សព្វផ្សាយនិងធ្វើការវាយតំលៃ នៃទីក្រុងស្អាត ដល់មន្ត្រីស្រុក ក្រុងទាំង៩

អជ្ញាធរខេត្តបើក សិក្ខាសាលា ផ្សព្វផ្សាយនិងធ្វើការវាយតំលៃ នៃទីក្រុងស្អាត ដល់មន្ត្រីស្រុក ក្រុងទាំង៩