សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃ និងអុជធូប សុំសេចក្តីសុខ ជូនជនរួមជាតិ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងមន្រ្តីអមដំណើរ ក្រោយពីបានបញ្ចប់បេសកកម្ម នាំអំណោយមនុស្សធម៌ ចែកជូនចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយ និងអ្នករស់នៅជាមួយ មេរោគអេដស៍ជាង ២០០០គ្រួសារ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខណៈត្រឡប់ធ្វើ ដំណើរមកភ្នំពេញវិញ បានឆ្លៀតប្រគេវទេយ្យវត្ថុដល់ព្រះ សង្ឃ និងអុជធូបសុំសេចក្តីសុខ ជូនជនរួមជាតិ នៅដំណាក់ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា "សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ត្រីអមដំណើរ បានអញ្ជើញប្រគេនទេយ្យ វត្ថុដល់ព្រះសង្ឃ និងអុជធូបសុំសេចក្តីសុខ នៅដំណាក់ព្រះអង្គចេក ព្រះអង្គចម បន្ទាប់ពីបញ្ចប់បេសកកម្ម ចែកអំណោយមនុស្សធម៌ ដល់ចាស់ជរាគ្មាន ទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ និងអ្នករស់នៅជាមួយ មេរោគអេដស៍ជាង ២០០០គ្រួសារ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ"៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃ និងអុជធូប សុំសេចក្តីសុខ ជូនជនរួមជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃ និងអុជធូប សុំសេចក្តីសុខ ជូនជនរួមជាតិ