លោកចាន់ ចេស្តា ត្រូវបាន តែងតាំងជា អភិបាលរង ខេត្តកំពត

កំពត៖លោក ចាន់ ចេស្តា ប្រធានមន្ទីរ កសិកម្មខេត្តកំពត នារសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈ
អភិបាលខេត្តកំពត ជំនួសលោក ជួង ស៊ីវវុទ្ធ ត្រូវចូលនិវត្តន៍។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេស ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីសំណាក់ប្រតិភូអមដំណើរ និងមន្ត្រីរាជការជុំវិញខេត្ត យ៉ាងច្រើនកុះករ។

លោក សក់ សេដ្ឋា បានស្នើរឲ្យមន្ត្រីរាជការ សហការគ្នា និងគាំទ្រដល់ការដំឡើងមុខតំណែងជាអភិបាលរងខេត្តកំពត របស់លោក ចាន់ ចេស្តា ដែលមានប្រវត្តិតស៊ូ និងបំរើជាតិជាយូរកន្លងមកនេះ។ លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗ សម្រាប់លោកអភិបាលរងខេត្តរូបនេះ យកទៅអនុវត្តការងារ ដើម្បីបំរើជាតិ មាតុភូមិ និងប្រជាពលរដ្ធយើង៕

លោកចាន់ ចេស្តា ត្រូវបាន តែងតាំងជា អភិបាលរង ខេត្តកំពត

លោកចាន់ ចេស្តា ត្រូវបាន តែងតាំងជា អភិបាលរង ខេត្តកំពត

លោកចាន់ ចេស្តា ត្រូវបាន តែងតាំងជា អភិបាលរង ខេត្តកំពត