ចាប់រថយន្ត ដឹកអង្ករបាន បម្រុងលាក់ សាច់រឿង ក៍ប៉ុន្តែស្នងការខេត្ត បញ្ជាក់ថា សំនុំរឿងនេះដល់ដៃ តុលាការហើយ

ព្រៃវែង៖ រថយន្តដឹកអង្ករ ជាង៦០តោន រួមហ្នឹង តួ រថយន្តជាង១៧តោន សរុបជាង ៧០តោន បានបើកឡើងលើស្ពាន អ្នកលឿង ហើយ ថតក្រោយ បណ្តាលឲ្យស្រុត ខូង ស្ពាន ទំហំប្រមាណ 3តឹកបួនជ្រុង ត្រូវបានសមត្ថកិច្ចឃាត់ ចាប់បានរថយន្ត នេះហើយ បន្ទាប់ពីររថយន្តនោះដឹកអង្ករ យកទៅលក់ប្រទេសថៃអស់ ដោយចេញតាមច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។

រថយន្ត ពាក់ស្លាកលេខ តាកែវ 3A-1743 របស់ លោកស្រី ម៉ែន ចន្ទបុប្ផា ភរិយា របស់ លោក ឃឹម រម្យនី អនុប្រធានមន្ទីរសាធារណៈ ការនិងដឹកជញ្ជួន ខេត្តរតនៈគីរី ទទួលបន្ទុកជាប្រធានជញ្ជីង បានបើក ដឹកអង្ករ ចេញពីរច្រកចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដឹកអង្ករយកទៅលក់នៅប្រទេសថៃ តាមច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ គែនៅវេលាម៉ោង ជាងបួនទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកឡើងស្ពាន ហើយបានរអិលចុះក្រោម វិញ រួចរថយន្តធ្ងន់ពេកក៍សង្កត់ ស្ពាន ខូងរូង ហើយចេញ សំណងការខូចខាត ឲ្យទៅ ក្រុមហ៊ុនជប៉ុន ដ្ថាបនាស្ពាន ត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ ក៍បើកបរ ថោយសុវត្ថិភាព ឆ្លងកាត់ជញ្ជីង រាប់ភ្លេចកន្លែង យកអង្ករលក់ដោយសុវត្ថិភាព ទៅប្រទេសថៃនោះ។

ទើបនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចខេត្តព្រៃវែង បាន តាមរកសំបករថយន្ត នោះឃើញ បានដោះស្លាកលេខចោល និង បានបាញ់ ថ្នាំ ប្តូរពណ៌រថយន្ត ហើយ ព្យាយាមបិទបាំង សំនុំរឿងនេះ។

ក៍ប៉ុន្ត បើយោងតាម លោក ឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែង បានបញ្ជាក់ថា រថយន្តដឹកអង្ករនោះ ចាប់ឃាត់បាន ដោយសារ លង់លោម ម្ចាស់ ហើយម្ចាស់បាន ប្រគល់រថយន្តនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ឲ្យសមត្ថកិច្ចមែន ហើយ ឥឡូវនេះបាន កសាងសំនុំរឿង ទៅតុលាការ ហើយ តុលាការ បានចេញដីកា កោះហៅ ម្ចាស់រថយន្ត ឲ្យឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ខាងមុខ។

លោកឧត្តមសេនីយ៍បន្តថា ប្រសិនបើ ម្ចាស់រថយន្ត មិនចូលខ្លួន ឆ្លើយបំភ្លឺ ទេ នៅថ្ងៃទី១៧ នោះ តុលាការ លោក ហ្នឹងអាច មាននីតិវិធីបន្ត គឺចេញដីកានាំខ្លួន តែម្តង ៕