ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី16 ធ្នូ

*ឆ្នាំ១៩២០
-​រញ្ជួយ​ដី​​កម្រិត​៨,៥​រ៉ិច​ស្ទ័រ​ ក្នុង​ប្រទេស​ចិន បណ្តាល​ឱ្យ​​មនុស្ស​ជាង​ពីរ​សែន​នាក់​ស្លាប់​បាត់​បង់​ជីវិត ។
*​ឆ្នាំ​១៩៤១
-​សង្គ្រាម​លោក​​លើក​ទី​២ ៖ ​កង​ទ័ព​​ជប៉ុន​​ចូល​កាន់​កាប់​​ក្រុង​មីរី​ក្នុង​រដ្ឋ​សារ៉ា​វាក់ ប្រទេស​​​ម៉ា​ឡេ​ស៊ី​ ។
*ឆ្នាំ១៩៤៦
-​ប្រទេស​ថៃ ចូល​ជា​សមាជិករបស់​អង្គ​ការ​សហ​ប្រជាជាតិ ។
*​ឆ្នាំ១៩៥០
-​លោក Harry S Truman ប្រធានា​ធិបតី​​សហ​រដ្ឋ​អាមេរិក​​ប្រកាស​រដ្ឋ​មាន​អាសន្ន​ បន្ទាប់​ពី​​កង​ទ័ព​​ចិន​បើកការ​ប្រយុទ្ធ​​ជា​មួយ​ប្រទេស​កុម្មុយ​នីស្ត​​កូរ៉េខាង​ជើង ។
*ឆ្នាំ​១៩៧២
-​សង្គ្រាម​វៀតណាម ៖  Henry Kissinger អ្នក​នយោ​បាយ​​អាមេរិក ​ប្រកាស​ថា​វៀតណាម​ខាង​ជើង​បាន​ដើរ​ចេញ​ពី​​តុ​ចរចា​សន្តិ​ភាព​​ឯកជន​មួយ​ដែល​ត្រូវ​បាន​រៀបចំធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង ។
*​​ឆ្នាំ​១៩៧៩
-​​ប្រទេស​​លីប៊ី​រួម​ជា​មួយ​នឹង​ប្រទេស​សមា​ជិក​ OPEC ៤​ផ្សេងៗ​ទៀត​ សហការ​គ្នា​តំឡើង​ថ្លៃ​ប្រេងឆៅ​។ ​ការ​តម្លើង​​នេះ​បាន​​ជះ​​ឥទ្ធិ​ពល​​យ៉ា​ង​ខ្លាំង​ដល់​សហ​រដ្ឋ​អាមេរិក ។
*ឆ្នាំ​១៩៩១
-​ទិវា​​ឯក​រាជ្យ​របស់​សាធារណ​រដ្ឋ​ប៉ា​គីស្ថាន ។
*​ឆ្នាំ១៩៩៨
-​ប្រតិ​បត្តិ​ការ​កញ្ជ្រេង​លើ​វាល​ខ្សាច់ ៖ ​សហ​រដ្ឋ​អាមេរិក​​ និង​ចក្រ​​ភព​អង់​គ្លេស​ ចាប់​ផ្តើម​​​​ទម្លាក់​គ្រាប់​បែក​ និង​បើក​ការ​វាយ​ប្រហារ​​ទ្រង់​ទ្រាយ​ធំ​មក​ពី​ប្រទេស​អ៊ី​រ៉ា​ក់ ។
*ឆ្នាំ​២០០៤
​-​ប្រព័ន្ធ​ផ្លូវ​ដែក​សម្រាប់​រទេះ​ភ្លើង​ល្បឿន​​​លឿន​​ភ្ជាប់​នៅ​ទីក្រុង​សេអ៊ូល​ទៅ​ប៊ូសាន ​រ​បស់​ប្រទេស​​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​បើក​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ។
*ឆ្នាំ​២០០៥
-​ប្រទេស​ប៊ុល​ហ្គា​រី ចាប់​ផ្តើម​​ដក​កង​ទ័ព​​ចេញពី​ប្រទេស​អ៊ី​រ៉ា​ក់។
*ឆ្នាំ​២០០៧
-Milan ក្លឹប​បាល់​ទាត់​​ក្រប​ខណ្ឌ​​អ៊ី​តាលី សេរី A ឈ្នះ​ជើង​ឯក​​ក្លឹប​​បាល់​ទាត់​​ពិភព​លោក។
*ឆ្នាំ​២០០៩
-​ប្រទេស​ម៊ី​ឡាវី ទទួល​ស្គាល់​​ឯក​រាជ្យ​របស់​​កូសូវ៉ូ​ ។
*ឆ្នាំ​២០១០
-​មូល​និធិ​រូបិយ​ប័ណ្ណ​​អន្តរ​ជាតិ​​បាន​អនុ​ម័ត​ប្រាក់​កម្ចី​​២២,៥​ពាន់​លាន​យូរ៉ូ​ឱ្យ​ទៅប្រទេស​អៀរឡង់៕